(ព្រះវិហារ)៖ ដើម្បីចូលរួមទុបស្កាត់ជំងឺកូវីត ១៩នៅក្នុងសហគមន៏២០កុម្ភៈក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះកម្លាំងប្រដាប់ អាវុធទាំង៣ស្ថាប័ណ្ណរួមនិងអាជ្ញាធរមូលដ្ឋានដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំខេលេខ (៣) និងឯកឧត្តម ថុក គឹម សាន មេបញ្ជាការ រងអង្គរក្សប្រចាំទិសទី (១)ប្រាសាទព្រះវិហារបានចុះណែនាំដល់កំលាំងទាំ (៣) ធ្វើយ៉ាងណាត្រូវទប់ស្កាត់អោយបាន រាល់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋក្នុង សហគមរយះពេល (១៤ថ្ងៃ) ដើម្បីអោយពួកគាត់ធ្វើចត្តាឡីសករកមេរោគ កូវីត (១៩ )ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ» ។
ក្នុងនោះផងដែរ ឯកឧត្តម ថុក គឹមសាន មេបញ្ជាការរង កងអង្គរក្សបាននាំយកសម្ភារៈ ១ចំនួន ក្នុងនោះអង្ក ២០ បេ ម៉ី ទឹកត្រី និងសម្ភារៈប្រគល់ជូនកងកំលាំងទាំង(៣) ដែលកំពុងឈរជើង តាមគោលដៅនីមួយៗក្នុង២៤ម៉ោងជាប្រចាំ ។ចំពោះ ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារស្រអែមអាជ្ញាធរនិងរៀបចំដាក់ និងគិតគូរដាក់ខ្សែរអោយលក់តាមធម្មតា តែការត្រួតពិនិត្យនៅតែពិនិត្យដដែលហើយត្រូវបានបិទផ្លូវចាប់ពីម៉ោង (៨ )យប់ដល់ម៉ោង( ៥ ) ភ្លឺចំពោះប្រជាពលរដ្ឋនៅក្នុងសហគមមិនអនុញ្ញាតិ អោយដើរចេញចូលបានទេលុះទៅ ពិនិត្យរកមេរោគ កូវីត១៩ នៅក្នុងសហគមន៏នេះអោយបានគ្រប់គ្នាសិន។ នេះបើតាមសម្តី របស់ ឯក ឧត្តមសេនីយ៏ទោមេបញ្ញាការ រងកងពលធំលេខ ៣បានបញ្ជាក់ប្រាប់អ្នកយក ពត៍មានយើងកាលពីព្រឹងថ្ងៃទី ៦.៧ .២០២១។
សូមបញ្ជាក់ថាអំណោយខាងលើនោះរួមមានអង្កទឹកត្រីម៉ីនិងសម្ភារៈខាងលើនោះ ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង បាននាំមកប្រគល់ជូនបងប្អូនដែលឈរជើងការពារបងប្អូនប្រជាពលរដ្ឋដែលកំពុងឆ្លងមេរោគ កូវីដ ១៩ក្នុងសហគមផងដែរ៕ដោយ សេង ពិសិដ្ឋ

