អភិបាលខេត្តកំពង់ឆ្នាំងបន្តចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូនបងប្អូនដែលកុំពង់ធ្វើចិត្តាឡីស័កនៅមណ្ឌលសាលាគំរូក្រុង

ខេត្តកំពង់ឆ្នាំង: ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់បងប្អូនដែល កំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យនិងប្រកាន់ភ្ជាប់ 3 កុំ 3 ការពារ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ។

មានប្រសាសន៍ថ្លែងបែបនេះក្នុងឧិកាស់បន្តចុះសាកសួសុខទុកបងប្អូនប្រជាពលរដ្ឋដែលកំពង់ធ្វើចិត្តាឡីស័កក្នុងសាលាគំរូក្រុងថ្ងៃទី៦កក្កដា២០២១

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់បងប្អូនសូម កុំគិតចង់រត់គេចវេសចេញពីមណ្ឌល ចត្តាឡីស័ក ទៅផ្ទះវិញ ព្រោះថានៅពេលទៅដល់ផ្ទះ ប្រសិនបើបងប្អូនមានមេរោគជាប់ខ្លួន បងប្អូននឹងទៅចម្លងដល់ក្រុមគ្រួសារ សាច់ញាតិ ដែលគ្នាមិនដឹងអីហេតុនេះត្រូវនៅទីនេះ ឱ្យបានគ្រប់ចំនួន តាមការកំណត់របស់ក្រុមគ្រូពេទ្យ ។

លោកថាជំងឺកូវីដ19  គឺជាជំងឺដ៏កាចសាហាវ ហើយយើងក៏មិនដឹងថា នរណាម្នាក់មានជម្ងឺឬគ្មានជម្ងឺ ដែរដោយហេតុនេះសូមប្រុងប្រយ័ត្នទាំងអស់គ្នា ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តនិងសរសើរដល់បងប្អូនដែលបានស្ម័គ្រចិត្តមកធ្វើចត្តាទ្បីស័កនៅទីនេះតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ថ្ងៃនេះផងដែរ ឯកឧត្តម អភិបាលខេត្តបាននាំយកនូវអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡឺស័ក និងក្រុមគ្រូពេទ្យ នៅមណ្ឌលចិត្តាឡីស័កសាលាគំរូក្រុងដែល រួមមាន : ទឹកសុទ្ធចំ នួន 70កេះ  ទឹកក្រូច 21 កេះ អាកុល 3 កានស្មើនឹង 90 លីត្រ ម៉ាស់ មួយកេះធំស្មើនឹង50 ប្រអប់និងថវិកា1លានរៀល ផងដែរ។

អភិបាល ក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េន បានរាយការណ៍ថា មណ្ឌលចត្តាឡឺស័កសាលាគំរូ ក្រុងបានចាប់ផ្ដើមរៀបចំឡើងនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020 បើគិតមកដល់ថ្ងៃនេះមណ្ឌលចត្តាលីស័ក បានទទួលប្រជាពលរដ្ឋជាង 400 នាក់ ។ប៉ុន្តែបច្ចុប្បន្ននៅសល់ចំនួនត្រឹមតែ 55 នាក់ប៉ុណ្ណោះ។ មណ្ឌលនេះមានក្រុមគ្រូពេទ្យមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ដែលជាអ្នកមើលការខុសត្រូវនិងការពារសុវត្ថិភាពផងដែរ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *