កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តតាមរយះ Video ZOOM ។

មានប្រសាសន៍នក្នុងឧ៌កាសនោះ ឯកឧត្ត ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា កិច្ចប្រជុំការអនុម័តសេចក្តីព្រាង និងរបៀបវរះចំនួន០៤ដើម្បីលើកមកពិនិត្យនិងពិភាក្សា :កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្ត  ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ រយះពេល១២ខែ( ឆ្នាំ២០២១-២០២២ ) សេចក្តីរាយការណ៍សង្ខេបរបស់ គ.ក.ស.ក និងបញ្ហាផ្សេងៗទៀត ។

ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានសំដែងនូវការកោតសរសើរចំពោះ គណអភិបាលខេត្តបានយកចិត្តទុកដាក់ក្នុងកិច្ចដំណើរការអភិវឌ្ឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនជាបន្ត បន្ទាប់កាត់បន្ថយភាពករីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងបន្តអនុវត្តចូលរួមវិធានការ៣កុំ៣ការពារ  ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *