ម្ឃូសសម្រាប់អ្នកស្លាប់ដោយសារ covid-19 ចំនួន១០០ បានមកដល់ខេត្តកំពង់ឆ្នាំងហើយ នារសៀលថ្ងៃនេះ

ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង២ថ្ងៃទី៧កក្កដា២០២១នេះមជ្ឈូសសម្រាប់ដាក់អ្នកស្លាប់ដោយសារ covid-19 ចំនួន១០០ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល បានមកដល់ខេត្តកំពង់ឆ្នាំងហើយដោយបាន ដឹកជញ្ជូនតាមរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រគល់ជូនមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចាត់ចែងក្នុងករណីដែលមានអ្នកស្លាប់ដោយសារ covid-19 ។

នេះបើយោងតាមការបញ្ជាក់របស់ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន នៅវេលាម៉ោង៤និង៤៥នាទីថ្ងៃនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវចំពោះអ្នកដែលមានការប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ សូមប្រញាប់រួសរាន់មកពិនិត្យសំណាកបន្ទាន់ ។

ចំណែកអ្នកដែលទាក់ទងប្រយោល សូមដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ អោយបានត្រឹមត្រូវ និងតាមដានសុខភាពរបស់ខ្លួន មានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ទាក់ទងមកកាន់ខាង មន្ទីរពេទ្យ។

លោកនៅតែធ្វើការអំពាវនាវ យ៉ាងទទូចចំពោះប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងមួយទាំងមូល សូមរក្សាឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ កុំ ៣ការពារ  មានដូចជាការប្រើម៉ាស់ ប្រើប្រាស់អាកុលបាញ់ដៃ លាងដៃនិងសាប៊ូ កុំនៅទីប្រជុំជន កន្លែងបិទជិត នឹងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយនូវការរីករាលដាលឆ្លងជំងឺ covid-19 នៅក្នុងក្រុងកំពង់ឆ្នាំង ដែលកំពុងតែរីករាលដាលខ្លាំង ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *