ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៧កក្កដា២០២១នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៨នាក់ក្នុងនោះស្រី២០នាក់ដែលជាអាជីវករបុគ្គលិកគ្រឹះស្ថានអប់រំឯកជនគ្រូបង្រៀនបុគ្គលិកពេទ្យកម្មកររោងចក្រអ្នកបើកបររថយន្តជាងម៉ាស៊ីនត្រជាក់និងមន្ត្រីកងរាជអាវុធហត្ថស្រុកក្នុងនោះក៏មានករណីមោទនភាពស្ត្រីជនជាតិខ្មែរម្នាក់បន្ថែមទៀតផងដែរ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើ ក្នុងរយៈពេល ១៤ ថ្ងៃមុនសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនឹង៣កុំ ដើម្បីខ្លួនយើងគ្រួសារយើងនិងសង្គមជាតិយើង ។
សូមបញ្ជាក់ផងដែរថាករណីមោទនភាពស្ត្រីជនជាតិខ្មែរម្នាក់ជាអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានឈ្មោះ ប្រាក់ចន្ថា អាយុ ៥៤ ឆ្នាំព្រោះនៅក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ៦ ខែកក្កដា ២០២១ វេលាម៉ោង ១០ នាទីដោយអាការដង្ហក់ ខ្លាំង ។
ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវី១៩ និងបានដាក់ឲ្យសម្រាកព្យាបាលផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី ៦ កក្កដា ២០២១ វេលាម៉ោង ២០ នាទី ។
សូមបញ្ជាក់ផងដែរថាអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈមានចំនួប៧២៤នាក់ ស្រី៤៩៩នាក់ អ្នកជាសះស្បើយថ្មី១១នាក់ស្រី១០នាក់សរុប៤៣៣នាក់ស្រី៣២១នាក់ ។
ក្នុងនោះអ្នកស្លាប់ថ្មី១នាក់សរុប១៦នាក់ស្រី៩នាក់និងអ្នកដែលកំពង់សម្រាកព្យាបាលចំនួន២៧៥នាក់ស្រី២៦៩នាក់ផងដែរ ៕ដោយ សុក្ខារិន

