ស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី៦០នាក់ថែមទៀតនិងជាសះស្បើយ៨៣នាក់ ស្លាប់ថ្មី០២នាក់ប៉ះពាល់ផ្ទាល់៨១នាក់

ខេត្តស្វាយរៀង៖នៅថ្ងៃទី០៧កក្កដា២០២១រដ្ឋបាលខេត្តស្វាយរៀងបានប្រកាស់អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៦០នាក់ស្រ២១នាក់« ក្នុងនោះមានកកម្មករ-កម្មការនីរោងចក្រចនួន៤១នាក់ ករណីឆ្លងលើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ចំនួន០៥នាក់ លើអ្នកមានការសង្ស័យ១២នាក់ វិជ្ជមានកូវីដ១៩»។ករណីស្លាប់ថ្មី០២នាក់។

១,ស្ត្រីឈ្មោះឈឹម យុន អាយុ៦០ឆ្នាំនៅភូមិបុសផ្លាំងឃុំបុសមនស្រុករំដួលក្រុមការងារបានចុះទៅ យកសំណាកពិនិត្យឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី០៥កក្កដា២០២១  បានទទួលមរណភាពនៅថ្ងៃទី០៦កក្កដា២០២១វេលាម៉ោង០៤និង០០នាទីព្រឹកទៀបភ្លឺ ។

២,បុរសឈ្មោះឡី ដារ៉ា អាយុ៥២ឆ្នាំរស់នៅភូមិថ្នល់កែងសង្កាត់បាទីក្រុងបាវិត នៅថ្ងៃទី០៤កក្កដា២០២១ក្រុមការងារបានចុះទៅយកសំណាកធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ១៩ ហើយបានស្លាប់នៅថ្ងៃទី០៥កក្កដា២០២១វេលាម៉ោង៧និង០០នាទីយប់ អ្នកពាក់ព័ន្ធផ្ទាល់៨១នាក់ ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៦០នាក់ស្រី២១នាក់ ករណីជាសះស្បើយថ្មីចំនួន៨៣នាក់ស្រី៥២នាក់ ស្លាប់ថ្មី០២នាក់ស្រី០១នាក់តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៧កក្កដាឆ្នាំ២០២១ ។

គិតត្រឹមថ្ងៃទី០៦កក្កដា២០២១ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ១៩សរុប៣,១៣០នាក់ស្រី១,៧៤៤នាក់ជាសះស្បើយសរុប១,៩០១នាក់ស្រី១,១១០នាក់កំពុងសម្រាកព្យាបាលចំនួន១,១៧១នាក់ស្រី៦៣៤នាក់ ករណីស្លាប់កើនឡើង៣៩នាក់ស្រី២៣នាក់។

ចំពោះអ្នកវិជ្ជមានកូវីដ១៩ចំនួន៦០នាក់បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកស្វាយជ្រំចំនួន២២នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល០១នាក់និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន៣៧នាក់។និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ចូលមានការប្រុងប្រយត្ន័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ទៅសហគមន៍រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ  សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩(#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមមើលលម្អិតនៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *