រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយពី សប្បុរសជន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលខេត្ត នាព្រឹក ថ្ងៃទី ៧  ខែកក្កដា  ឆ្នាំ ២០២១ នេះ បានអញ្ជើញទទួលអំណោយពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម  និងក្រុមការងារ រួមនឹងសប្បុរជននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ផាន អូន និងក្រុមការងារ រួមនឹងលោកឧកញ៉ា លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយ ជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជំងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែងដល់ អាយុជីវិត ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ​នៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃផងដែរ ។

 

គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖

-ឯកឧត្តម ផាន អូន និងលោកជំទាវ អាល់កុល ៧៣កាន

-ឯកឧត្តម ទឹង ចាន់ណា អាល់កុល ១៥កាន

-ឧកញ៉ា ឌី ជោត និងលោកជំទាវ អាល់កុល ៤កេស

-ឧកញ៉ា ឌីណា ប្រាកដ ថ្នាំប៉ារ៉ា ១.០០០បន្ទះ

-លោក ហោ ឆាយ សាប៊ូ ១.០០០ដុំ

-លោកស្រី ខែ ប៉ូរាមី និងលោកស្រី ត្រាង ហុង ម៉ាស ៥.០០០ម៉ាស់

-គណៈអាជីវករផ្សារ៧មករា ទឹកសុទ្ធ ២០០យួរផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *