ព្រះវិហារ៖នៅព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងក្រុមការងារប្រចាំមណ្ឌលចត្តាឡីស័ក ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ខូយ ប៊ុនថាន លោកជំទាវ ចឹក ហេង សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករង និងមន្រ្តីទីចាត់អន្តរវិស័យសាលាខេត្ត បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនមន្ដ្រីប្រចាំការ នៅក្នុងមណ្ឌលចត្តាឡីស័កចំនួន០២ គឺមណ្ឌលស្រុករវៀង និងមណ្ឌលស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត បានពាំនាំនូវការ ផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីតែងតែបានយកចិត្តទុក
ដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងនូវផលប៉ះពាល់ អំពី ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌល ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យ ដែលកំពុងស្ថិតនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលពួកគាត់ជាមន្ដ្រីជួរមុខ បានលះ បង់ទាំងកម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយនិងជំងឺកូវីដ១៩។
បន្ទាប់មកលោកជំទាវអភិបាលរងខេត្តក៏បានផ្ដាំផ្ញើរដល់មន្ដ្រីប្រចាំការ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឱ្យបានខ្លាំងក្លាជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឱ្យបាន នៃការរីករាលដាលជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាអនុវត្តឱ្យបានទៅតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ០៣កុំ និង ០៣ការពារ ដើម្បី យើងទាំងអស់គ្នារួចផុតពីជំងឺកូវីដ១៩។
សូមបញ្ជាក់ជូនថា មណ្ឌលចត្តាឡីស័កនីមួយៗទទួលបាន អង្ករ១០០គីឡូក្រាម, មី០៥កេស, ត្រីខ ០៥យួរ, ទឹកសុទ្ធ ០៥កេស, ម៉ាស ១០ប្រអប់ និងអាល់កុល ០៥ដប ជែល
០៥ដបដូចៗគ្នា ដោយឡែកថវិកាមណ្ឌលចត្តាឡីស័កស្រុករវៀងទទួលបាន ថវិកាចំនួន ១៥,៩៤០,០០០៛ និងមណ្ឌល ចត្តាឡីស័កសង្គមថ្មី ទទួលបានថវិកាចំនួន ៥,២០០,០០០៛។

