ខេត្តកំពង់ឆ្នាំងៈកិច្ចប្រជុំ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ត្រូវបានធ្វើនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្រោមអធិបតិភាព ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្តលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៨តាមប្រព័ន្ធវីដេអូរZOOm។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈដើម្បីធានាបាននូវសុខុមាល ភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសផុតពីជំងឹកូវីដ១៩អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ទាំងអស់ក្នុខេត្តត្រូវរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ ដោយពង្រឹងការអនុវត្តតាមដានត្រួតពិនិត្យប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ បន្តការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ ត្រូវពិនិត្យព្យាបាលអោយបាន់ទាន់ពេលវេលា និង ចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគ កូវីដ១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានដាក់ផែនការដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ ពិសេស អាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ចំណូលថ្មី ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ។ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរក្រុងស្រុកអង្គភាពពាក់ព័ន្ធត្រូវរៀបចំផែនការឆ្លើយតបចំពោះជំងឺ កូវីដ១៩នេះ ហើយត្រូវតាមដានកំណត់មុខសញ្ញាស្នាក់នៅចំពោះភ្ញៀវជាតិ និងអន្តរជាតិដែល បានចូលមកកម្សាន្ត និងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើការណែនាំដល់គ្រប់ផ្នែក សុខាភិបាលសាធារណៈ និងគ្លីនិកឯកជននៅតាមបណ្តាមូលដ្ឋានឱ្យចូលរួមប្រយុទ្ធ ប្រឆាំង នឹង ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍៦ចំណុចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលផងដែរ៕ដោយ សុក្ខារិន

