ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង៥និង១០នាទីថ្ងៃទី៧កក្កដា២០២១ម្សិលមិញក្មេង ប្រុស អាយុ ១៥ ឆ្នាំ ម្នាក់ បាន ស្លាប់ ភ្លាមៗនៅ ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍ ដែល បានកើតឡើង រវាង រថយន្ត បុកជាមួយនឹង ម៉ូតូ នៅ លើ កំណាត់ ផ្លូវជាតិ លេខ ៥៥ ត្រង់ ចំណុច ចិន យំ ច ន្លោៈ គីឡូម៉ែត្រ ៧៣និង៧៤ ស្ថិត ក្នុងភូមិ ស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេ ង អធិការនៃអធិការដ្ឋាន នគរបាល ស្រុក វាលវែង លោកចេះសេនីយ៍ឯក ធាង ឡេង បាន ឲ្យដឹងនៅថ្ងៃទី៩កក្កដា២០២១នេះថា ក្មេង ប្រុស រង គ្រោះ ខាងលើមានឈ្មោះ ប្រាក់ សុខ ជា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជា អ្នកបើកបរម៉ូតូបានស្លាប់នៅនឹង កន្លែង កើតហេតុ ជន រង គ្រោះ មាន ទីលំនៅ នៅ ចំណុច .តាំងយ៉ ភូមិ ស្ទឹងថ្មី ឃុំ ប្រម៉ោ យ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។
អធិការនគបាលស្រុកបានអោយដឹងទៀតថា នៅមុនពេលកើតហេតុគេ ឃើញ មាន រថយន្ត ម៉ាក Lexus RX 300 ស្លាក លេខ ភ្នំពេញ 2BC-3928 បាន ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី កើត ទៅ លិច មក ដល់ ចំណុច កើតហេតុ ខាងលើ បាន បុក និង ម៉ូតូ ម៉ាក ហុងដា វ៉េវ អាល់ ហ្វា ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៦ ពាក់ ស្លាក លេខ .ពោធិ៍សាត់ 1I-3605 ដែល បើកបរ ក្នុង ទិស ដៅ ច្រាស គ្នា បណ្តាល ឲ្យ អោយ អ្នកបើកបរ ម៉ូតូ ស្លាប់ ភ្លាមៗ នៅ នឹង កន្លែង កើតហេតុ ។
ក្រោយ ជួប ប្រទះ ហេតុការណ៍ ដូចនេះ អ្នកបើកប រថយន្ត បង្ក បាន បើកទ្វា រថយន្ត ចុះរត់គេច ខ្លួន បាត់ បន្សល់ ទុក រថយន្ត នៅ កន្លែង កើតហេតុ ។
លោក អធិការ បាន បន្ត ថា មូលហេតុ ដែល បណ្តាល អោយ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ គឺ បង្ក ឡើង ដោយ កត្តា អ្នកបើកបរ រថយន្ត មិន ប្រកាន់ ស្ដាំ ។
បច្ចុប្បន្ន សាកសព ក្មេង រង គ្រោះ ត្រត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ ជូន ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។
ដោយឡែករថយន្ត និងម៉ូតូត្រូវបានផ្នែក ជំនាញ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក វាល វែង កសកសាងសំណុំរឿងតាមនិតិវិធីផងដែរ៕ដោយ៖ សុក្ខារិន

