ក្មេងស្រីម្នាក់បានស្លាប់ដោយសារតែរងគ្រោះរលាកទឹកក្តៅដែលទើបតែដាំពុះគ្រាដែលឪពុកម្តាយមានការធ្វេសប្រហេស

ខេត្តកំពង់ឆ្នំាង :ក្មេងស្រីម្នាក់បាត់បង់ជីវិតភ្លាមៗ ព្រោះតែរងគ្រោះដោយសាររលាកទឹកក្តៅដែលទើបតែដាំពុះ គ្រាដែលម្តាយឪពុកមានការធ្វេសប្រហេស ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៤.០០នាទីថ្ងៃទី៨កក្កដា២០២១ ស្ថិតនៅក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ហួ លៀងគឺ អាយុ ១០ឆ្នាំ ដែលមានឪពុកឈ្មោះ ហួ ប៊ុនធឿន អាយុ៤២ ឆ្នាំ និងម្តាយឈ្មោះ ម៉ន ស្រីណែត អាយុ២៩ឆ្នាំ ។

បើយោងតាមការរៀបរាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុគាត់បានដាំទឹកក្តៅពុះហើយគាត់ បានយកទឹកក្តៅចាក់ចូលទៅក្នុងកំសៀវហើយភ្លេចបិទគម្រប ហើយរវល់យកឆ្នាំងដាំទឹកក្តៅយកទៅទុកដោយភ្លឹចបិទគម្របបន្តស្រាប់តែកូនរបស់គាត់ទៅទាញកំសៀវដែលមានទឹកក្តៅបណ្តាលអោយក្រឡាប់ស្រោចពីលើកូនរលាកទឹកក្តៅពេញខ្លួន ប្រកាច់ដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលមូលដ្ឋានចុះទៅពិនិត្យករណីនេះកើតឡើងដោយសារឪពុកម្តាយមានការធ្វេសប្រហេសនិងបានធ្វើកំណត់ហេតុប្រគល់អោយទៅឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *