សមត្ថកិច្ចនគរបាលជំនាញខេត្តកំពង់ឆ្នាំងស្រាវជ្រាវបំបែកសំណុំរឿងករ ណីឃាត់កម្មសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្ត្រីសម័យ

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៨ក្កកដា២០២១នេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការស្រាវជ្រាវបំបែកសំណុំរឿងក្តីឃាត់កម្មសម្លាប់បុរសម្នាក់ដែលជាប្រធានក្រុមតន្ត្រីសម័យដែលបានបាត់ខ្លួនជាង១០ថ្ងៃមកហើយ បន្ទាប់ពីការស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ក្នុងករណីឃាតកម្មខាងលើនេះផងដែរ។

ពាក់ពន្ធ័និងករណីខាងលើនេះសមត្ថកិច្ចនៅមិនទាន់បានបង្ហាញពីអត្តសញ្ញាណជនដៃដល់ក្នុងករណូឃាតកម្មលើជនរងគ្រោះនៅឡើយនោះទេ។

សូមបញ្ជាក់ផងដែរថា បុរសម្នាក់ដែលគេស្គាល់ថាប្រធានក្រុមតន្ត្រីសម័យម្នាក់ឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានបាត់ខ្លួនកាល ពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១គ្រាដែលជនរង គ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បានបាត់ខ្លួនរហូតមកដល់ពេលនេះដោយមិនទាន់ដឹងនៅឡើយ។

ក្រោយការបាត់ខ្លួនរបដ់ប្រធានក្រុមដន្ត្រីសម័យខាងលើនេះក្រុមគ្រួសារ សាច់ញ្ញាតរួមនិងសមាជិកក្រុមតន្ត្រីសម័យ បានប្ដឹងនិងរាយការណ៍ជូនសមត្ថកិច្ចដើម្បីឲ្យស្វះស្វែងស្រាវជ្រាវរកជនរងគ្រោះខាងលើនេះផងដែរ ។

ក្រោមកិច្ចប្រឹងប្រែងធ្វើការស្រាវជ្រាវ របស់សមត្ថកិច្ចនគរបាលខេត្តនិង តាមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី លោក.អ៉ិតសុធា.ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង សមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តរបស់ជនរងគ្រោះនៅឯរាជធានីភ្នំពេញ ។

ប៉ុន្តែដោយសារតែ ក្នុងកិច្ចប្រតិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ចមិនបានបង្ហាញនូវព័ត៌មាននេះនៅឡើយទេ ទើបតែនៅរសៀលថ្ងៃទី៨កក្កដា២០២១ នេះសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំបែកសំណុំរឿងហើយ ឈានដល់ការចាប់ខ្លួនជនដៃម្នាកនាំយកមកស្នងការនគបាលខេត្តធ្វើការសាកសួរស្វែងតាមរកចាប់ខ្លួនបក្ខពួកក្រុមជនដៃដល់បន្តទៀតផងដែរ។

ទោះបីធ្វើការឃាត់ខ្លួនក្រុមដៃដល់បានក៍ដោយមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យក្នុងករណីឃាត់កម្មនោះទេ ។

គ្រាដែរសមត្ថកិច្ចកំពុងធ្វើការសាកសួរ ចម្លើយជនសង្ស័យដើម្បីស្វែងរកសាកសពជនរងគ្រោះផងដែរ ។

ទោះជាយ៉ាងណាក្រុមជនដៃដល់ក្នុងករណីឃាតកម្មខាងលើនេះមិនអាចគេចផុតពីសំណាញ់របស់សមត្ថកិច្ចកំពង់ស្រាវជ្រាវនោះឡើយ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *