អភិបាលខេត្តប៉ៃលិន ចុះសំណេះ សំណាលជាមួយប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងការពារកូវិដ-១៩ តាមមណ្ឌលនីមួយៗ

(ប៉ៃលិន) ៖ ក្រោយពីប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ.១៩ របស់រដ្ឋបាលខេត្តប៉ៃលិន គេសងកកេរឃើញប្រជាពលរដ្ឋនាំគ្នាទៅទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករនៅតាមគោលដៅមណ្ឌលចាក់វ៉ាក់សាំងនានាទូទាំងខេត្តប៉ៃលិននៅថ្ងៃដំបូងនេះ ត្រូវនឹងថ្ងៃទី០៨ ០៧.២០២១នេះ ។

ក្នុងយុទ្ធនាការបើកឲ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ.១៩ នេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានចុះជួបសំណេះសំណាសនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្ត ។

លោកជំទាវអភិបាលខេត្តក៍បានណែនាំដល់ពុកម៉ែបងប្អូនដែលមកទទួលវ៉ាក់សាំងទាំងអស់ត្រូវតែស្តាប់តាមការណែនាំរបស់គ្រូពេទ្យដោយឲ្យតមការពិសារស្រា គ្រឿងសមុទ្រ កុំពិសារម្ទេសច្រើនពេក និងលើករបស់ធ្ងន់ជាដើម។

លោកជំទាវបន្តថា យើងទទួលវ៉ាក់សាំងគ្រប់២លើកហើយក៍ដោយ ក៍កុំភ្លេច៣ការពារ៣កុំ ដែលជាសារដ៍ប្រពៃរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសរស់នៅត្រូវមានអនាម័យល្អ

ដោយលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ពាក់ម៉ាសជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៍សំខាន់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ យើងរួមគ្នាយើងនឹងឈ្នះ។

សូមបញ្ជាក់ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅខេត្តប៉ៃលិននេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តទៅគឺពេលព្រឹកចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១១:០០នាទី ពេលរសៀលចាប់ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០នាទីល្ងាច នៅតាមទីតាំងដូចខាងក្រោម ៖

១. ក្រុងប៉ៃលិន

នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំនួន ០២កន្លែង និងមណ្ឌលសុខភាពក្រចាប់ ចំនួន០១កន្លែង

២. ស្រុកសាលាក្រៅ

នៅមណ្ឌលសុខភាពផ្សារព្រំ ចំនួន ០២កន្លែង

មណ្ឌលសុខភាពស្ពង់០១កន្លែង

មណ្ឌលសុខភាពភ្នំព្រាល០១កន្លែង

សូមបញ្ជាក់ ៖ កុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទើបក្រុមការងារអាចចាក់ឲ្យបាន ៕ដោយ៖ នីយ៉ា

Leave a Reply

Your email address will not be published. Required fields are marked *