ទានព្រះវស្សា បច្ច័យទេយ្យទានរួមនឹងគ្រឿងបរិក្ខា ត្រូវបានថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងត្រីមាសក្នុងពុទ្ធសីម៉ា ចំនួន៧វត្ត

ព្រះវិហារៈ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១នេះបានដឹកនាំ ឯកឧត្តម អស់លោក លោកជំទាវដែលជាអភិបាលរងខេត្តនឹងថ្នាក់ដឹកនាំ បណ្តាប្រធានអនុប្រធានមន្ទីរ អង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារជាច្រើន បានអញ្ជើញនាំយកទានវស្សារួមនិង បច្ច័យទេយ្យទាននឹងគ្រឿងបរិក្ខាទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីម៉ាចំនួន៧វត្ត ដែលពិធីនេះគឺបានប្រារព្ធធ្វើឡើងក្នុងពុទ្ធសីម៉ាវត្តប្រាសាទគោកបេង ស្ថិតក្នុង សង្កាត់កំពង់ប្រណាក ក្រុងនឹងខេត្តព្រះវិហារ។

គួរបញ្ជាក់ផងដែរថាទានវស្សាក៏ដូចជាទេយ្យនឹងគ្រឿបរិក្ខាដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តនាំយកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សាក្នុងត្រីមាសពុទ្ធសីម៉ាវត្តទាំង៧នាពេលនេះរួមមាន

ទី១វត្តប្រាសាទគោកបេង ទី២វត្តព្រះពុទ្ធមានជ័យ ទី៣វត្តពោធិ៥ពានដើម ទី៤វត្តទួលអណ្តែត ទី៥វត្តព្រះឥន្ទទ្រង ទី៦វត្តពោធិ៏សីលារាម នឹងទី៧វត្តអីសានគីរីសាមគ្គីមានជ័យ

ទេយ្យទានបច្ច័យរួមនិងគ្រឿងបរិក្ខាដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានវេរប្រគេនដល់ព្រះសង្ឃដែលនិមន្តមកពីទាំង៧វត្តនាឪកាសនោះសរុបចំណាយអស់បច្ច័យចំនួនជាង៥៥លានរៀលផងដែរ៕SPS

Leave a Reply

Your email address will not be published. Required fields are marked *