សមត្ថកិច្ចបង្ហាញមុខជនដៃដល់ជាឃាតកសម្លាប់ប្រធានក្រុមតន្ត្រីសម័យនៅក្នុងផ្ទះសំណាក់ហើយដឹកយកទៅបោះចោលក្នុងទន្លេក្រុងតាខ្មៅ

ខេត្តកំពង់ឆ្នាំង :ព្រឹកថ្ងៃទី 9 ខែកក្កដាឆ្នាំ 2021 នេះស្នងការនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្ហាញមុខ សញ្ញា ដែលសង្ស័យជាឃាត់កដៃដល់សម្លាប់ប្រធានក្រុមតន្ត្រីសម័យ ហើយបានដឹកសពជនរងគ្រោះទៅបោះចោលនៅ ក្នុងទន្លេនៅឯទីក្រុងតាខ្មៅខេត្តកណ្ដាលប៉ុន្មានថ្ងៃមុននេះ ។ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី អៀប៊ុនធឿន និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងបាននិយាយឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ខូវលី និងមានការសម្រប សម្រួល ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង បញ្ជាអោយបើកការស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរកជនដៃដលើហើយបានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលមាន ឈ្មោះ ឃុន ឌីនឿន អាយុ 35 ឆ្នាំមានទីលំនៅភូមិរកាដុះ ឃុំ ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង   ជនសង្សយ័បានមកធ្វើការស្នាក់នៅបម្រើការងារនៅក្នុងហាងសម្រស់កំពង់ឆ្នាំងនៃ ក្រុងកំពង់ឆ្នាំង ។សេចក្តីរាយការខាងលើដដែលបានអោយដឹងទៀតថានៅល្ងាចថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2021កន្លងទៅ ប្រធានក្រុមតន្ត្រីសម័យដែលជាជនរងគ្រោះឈ្មោះ ចាន់ គៀន អាយុ 56 ឆ្នាំមានទីលំនៅភូមិឧទុម្ពរ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ បានបើករថយន្តផ្ទាល់ខ្លួន មួយគ្រឿង ម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.26.26 .មកហាងផឹកស៊ីនៅក្នុងហាងដែលមានយីហោសម្រស់កំពង់ឆ្នាំងស្ថិតក្នុង ក្រុងកំពង់ឆ្នាំង ។ដល់ពេលរាងយប់ជ្រៅល្មុម ឈ្មោះ ចាន់ គៀន ក៏បានទៅដេកផ្ទះសំណាក់ជាមួយជនសង្ស័យ ឈ្មោះ ឃុន ឌីនឿន នៅផ្ទះសំណាក់យីហោ វ័ន្តណាញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។សេចក្តីរាយការណ៍ខាងលើដដែលបានបន្តអោយដឹងទៀតថាដោយបានស្រង់ចម្លើយសារភាពរបស់ជនសង្ស័យថា នៅពេលដែលដេកជាមួយគ្នា រហូតដល់ម៉ោងជាង 4 ជិតភ្លឺឈានចូលថ្ងៃទី 28 ខែកក្កដា ឈ្មោះចាន់គៀន បានគាំងបេះដូងស្លាប់ ។ក្រោយពេលឈ្មោះ ចាន់ គៀន ស្លាប់រូបគេជនសង្សយ័(ឃុន ឌីនឿន) មានការភ័យខ្លាចក៏បានលើកសាកសពជនរងគ្រោះឈ្មោះ ចាន់ គៀន ដាក់ទៅលើរថយន្ត ហើយបសនបើកចេញទៅរាជធានីភ្នំពេញ  ពេលទៅដល់ ផ្សារឧត្តុង បាន ចុះទៅទិញការ៉ុងចំនួន 5 និងខ្សែ សម្រាប់ចងហើយបើកចេញតាមផ្លូវភ្នំព្រះរាជទ្រព្យ ស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ  ។ពេលដល់កន្លែងស្ងាត់ក៏បានយកការ៉ុង ច្រកសាកសពជនរងគ្រោះ ពីក្បាលនិងពីចុងជើងរួចចងការុងផ្អោបចូលគ្នា រួចហើយក៍បន្តដំណើររហូតទៅ ដល់ទីក្រុងភ្នំពេញ ហើយបានបើកឆ្លងទៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។លុះទៅដល់ស្ពានមួយឈ្មោះស្ពានព្រែកសំរោង នៅវេលាម៉ោង 8យប់ ថ្ងៃដដែល ជនសង្សយ័ឃើញថាឱកាសស្ងាត់ល្អហើយ ក៏លើកសពទម្លាក់ចូលក្នុងទឹកទន្លេ  រួចក៏បើករថយន្តត្រឡប់មកដេកផ្ទះសំណាក់នៅរាជធានីភ្នំពេញវិញ និងបានធ្វើសកម្មភាពដោះស្លាកលេខរថយន្តចេញ ។លុះព្រឹកឡើងក៏យករថយន្តទៅលក់ដោយប្រាប់អ្នកទិញថាជារថយន្តអត់ពន្ធទើបយកពីប្រទេសវៀតណាម ដោយលក់បានក្នុងតម្លៃ 5 700 ដុល្លារ រួចក៍គេចទៅសម្ងំដេកនៅផ្ទះសំណាក់ រហូតដល់ថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី 7 ខែកក្កដា ។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា អ្នកទិញរថយន្តពេលទិញរថយន្តបាន ក៏យកទៅគយដើម្បីបង់ពន្ធ ប៉ុន្តែត្រូវបានមន្រ្តីគយប្រាប់ថា ជារថយន្តមានពន្ធ មានម្ចាស់ត្រឹមត្រូវ ទើបអ្នកទិញភ្ញាក់ខ្លួន ថាទិញរថយន្តមិនប្រក្រតី ក៍រាយការណ៍ប្រាប់សមត្ថកិច្ច ទើបឈានដល់ការស្រាវជ្រាវនិងចាប់ខ្លួនបាន ភ្លាមៗផងដែរ ។ បើទោះជាចម្លើយសារភាពរបស់ជនសង្ស័យដែលមានភាពលាកលៀមយ៉ាងណាក៍ដោយ តែបើយោងតាមចម្លើយសារភាពនិង ផ្អែកទៅតាមវត្ថុតាង ដែលសមត្ថកិច្ចសម្រេចចោទប្រកាន់ពីបទ (ឃាតកម្ម )និង (លាក់បាំងវត្ថុតាង) ដោយបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីនៅព្រឹកថ្ងៃទី 9 ខែកក្កដា២០២១នេះហើយ ៕ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *