ឃាត់ស្ត្រីម្នាក់លួចម៉ូតូរបសអ្នកលក់លតឆាម្នាក់ នៅសួនច្បារតាខ្មៅ

កណ្តាល  ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីអំពើលួចម៉ូតូ នាវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចកែងគរុកោសល្យសួនច្បារតាខ្មៅស្ថិតនៅភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្កណ្ដាល។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ កុយ សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា មានទីលំនៅភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ចំណែកជនសង្ស័យឈ្មោះ សុខ សុភា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។វត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ខៀវ ស៊េរី២០២១ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ។ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងតែជាប់រវល់លក់មីឆាស្ថិតនៅកែងគរុកោសល្យមាត់ទន្លេតាខ្មៅ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពវ៉ៃជន្ទល់ម៉ូតូបម្រុងបណ្តើរម៉ូតូចេញ ក៏ត្រូវជនរងគ្រោះឃើញទាន់ហើយស្រែកឆោឡោ និងបានតេប្តឹងទៅប៉ូលិសប៉ុស្តិ៍តាខ្មៅចុះមកឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង។យោងតាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា « គាត់ពិតជាបានមកយកម៉ូតូនោះមែន ព្រោះមានមិត្តភក្តិម្នាក់ឈ្មោះស្រីនូ ភេទស្រី បាននិយាយប្រាប់គាត់ថា សង្សារគាត់ទើបនឹងទិញម៉ូតូឱ្យ ហើយឱ្យគាត់ទៅយកនៅកន្លែងខាងលើ ដោយមានកូនសោនៅជាប់នឹងម៉ូតូនោះស្រាប់,តែនៅពេលមកយកក៏ត្រូវម្ចាស់គេមកទាន់ចាប់ខ្លួនតែម្តង» ។បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *