ខេត្ត ពោធិ៍សាត់ :ជនសង្ស័យ ១០ នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគ បាល រដ្ឋបាល អូរ តា ប៉ោង សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការ រ ដ្ឋា ន នគរបាល ស្រុក បាកាន ចុះ ប្រតិបត្តិការ បង្ក្រាប និង ចាប់ ឃាត់ខ្លួន ពី បទ រក្សា ទុក ជួញដូរ និង ប្រើប្រាស់ សារធាតុ ញៀន ខុសច្បាប់ នៅ ចំណុច ២ ផ្សេងគ្នាក្នុងថ្ងែតែ១ កាលពី ថ្ងៃ ទី ៨ ខែកក្កដា ឆ្នាំ ២០២១ នៅ ក្នុង ឃុំ អូរ តា ប៉ោង ស្រុក បាកាន ខេត្តពោធិ៍សាត់ ។
អធិការ នគរបាល ស្រុក បាកាន លោកវរសេនីយ៍ឯក នាងវុធ បាន ឲ្យ ដឹង ថា សមត្ថកិច្ច នគរបាល បាន ចុះ បង្ក្រាប ករណី ទី ១ ពី បទ រក្សា ទុក ជួញដូរ និង ប្រើប្រាស់ សារធាតុ ញៀន ខុសច្បាប់ នៅ ចំណុច ផ្ទះ ឈ្មោះ វឿ ន វ៉េ ត ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិ អូរ តា ប៉ោង ឃុំ អូរ តា ប៉ោង ស្រុក បាកាន កាលពី វេលា ម៉ោង ១និង២២នាទី ។
កម្លាំង បាន ឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៦ នាក់ និង ដកហូត វត្ថុ តាង រួម មាន ៖ ម្សៅ ក្រាម ពណ៌ ស ថ្លា សង្ស័យ ជា សា ធាតុ ញៀន ចំនួន ៧ កញ្ចប់ (១ កញ្ចប់ តូច ) កូន ថង់ រំលែក ថ្នាំ មួយ ចំនួន .ប្រដាប់ បំរើដល់ជក់ ២ កំ ប្លេ រ .ប្រដាប់ រំលែក ថ្នាំ ២.កូន កន្ត្រៃ ១.កូនកាបូបដាក់ថ្នាំពណ៌ខ្មៅ១និង ម៉ូតូ ចំនួន ៣ គ្រឿង ។
ដោយឡែកករណីទី២ នៅ វេលា ម៉ោង ១ និង ៥៥ នាទី ដដែលដោយ មានការ អនុញ្ញាត ពី ឯកឧត្តម ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំង ជំនាញ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ និង មេ ភូមិ អូរ តា ប៉ោង ក្រុមប្រឹក្សា ឃុំ អូរ តា ប៉ោង ធ្វើការ ឆែកឆេរ ផ្ទះ ឈ្មោះ វឿ ន វ៉េ ត បាន រក ឃើញ វត្ថុ តាង មាន ដូច ជា ៖ អំ ពូ ល សំរាប់ ជក់ ថ្នាំ ២ កំណាត់ , ដែកកេះ ២, ដាវ ៤, កូនកាំបិត ១, ដុំ ឆក ត្រី ១ និង កូន ពូថៅ ១ ។
អធិការបាននគបាលស្រុកបាកានបានបន្តអោយដឹងទៀតថា សមត្ថកិច្ច នគរបាល ចុះ បង្ក្រាប ករណី ទី ២ ពី បទ ប្រើប្រាស់ សារធាតុ ញៀន ខុសច្បាប់ និង កញ្ឆា នៅ ចំណុច ផ្ទះ ឈ្មោះ ណាំ ណ យ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិ អូរ តា ប៉ោង ឃុំ អូរ តា ប៉ោង ស្រុក បាកាន ដោយ បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៤ នាក់ និង ដកហូត វត្ថុ តាង រួម មាន ៖ កញ្ឆា ក្រៀម ១ ថង់ , ថ្នាំង ខ្លាំង 01 ថង់ , ជ្រុ ញ ហាន់ កញ្ឆា ១, បំពង់ សម្រាប់ ជក់ កញ្ឆា ១, កូន កន្ត្រៃ ២, ដែកកេះ ៦, ប្រដាប់ ជក់ គ្រឿងញៀន ១ កំ ប្លេ រ , អំ ពូ ល ជក់ គ្រឿងញៀន ២ កំណាត់ , ដាវ ៣ ដើម , កាំបិត ៨, ស្នាប់ដៃ ១, កាំភ្លើង កែ ឆ្នៃ ២ ដើម និង ឧបករណ៍ ឆក់ ត្រី ១ កំ ប្លេ រ ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង ១០ នាក់ រួម ទាំង វត្ថុ តាង កម្លាំង ជំនាញ បញ្ជូន មក កាន់ អធិការដ្ឋាន នគរបាល ស្រុក បាកាន ធធ្វការសាកសួដើម្បីក៍សាងសុំណុំរឿងបញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធីនៅថ្ថៃនេះផងដែរ៕ សុក្ខារិន

