ខេត្តកំពង់ឆ្នាំង:យោងកំណត់ហេតុចុះថ្ងៃទី 9 ខែកក្កដា 2021 របស់ក្រុមការងារបច្ចេកទេស ចម្រុះថ្នាក់ខេត្តសម្រាប់វិនិច្ឆ័យការផ្អាកនឹងបើកឡើងវិញនូវសកម្មភាពអាជីវកម្មផល្លិតកម្មដោយវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី19 និងវិធានការចាំបាច់ពេល បើកឲ្យដំណើរការឡើងវិញយោងតាមការចាំបាច់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។សម្រេចត្រូវបិទជាបណ្ដោះអាសន្នរោងចក្រ ត្រីប៉ុស អ៉ិនធើណេសិនណល ខេមបូឌា ខូអិលធីឌីដែលស្ថិតនៅក្នុងភូមិច្រករមៀតឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ក្កកដា២០២១រហូតដល់មានការសម្រេចជាថ្មី ។ការបិទជាបណ្ដោះអាសន្នទីតាំងខាងលើនេះដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវី19 ជាបន្តបន្ទាប់ក្នុងជួរបុគ្គលិកនិងកម្មកនៃរោងចក្រ ។នៅក្នុងអំឡុងពេលបិទបណ្ដោះអាសន្ននេះរដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម ហ៊ុពទ្ទ័ទីតាំងខាងលើទាំងមូលបណ្ដោះអាសន្ន ផ្អាកសកម្មភាពអាជីវកម្មផល្លិតកម្មនិងការចេញចូលទីតាំងខាងលើជាបណ្ដោះអាសន្ន តម្រូវឲ្យកម្មករកម្មការិនីរោងចក្រខាងលើទាំងអស់ធ្វើចិត្តតាលើសាក់នៅតាមអាគារធ្វើចិត្តាឡីស័ករបស់រោងចក្រផ្ទាល់ឬនៅតាមលំនៅដ្ឋាននិងទីសំណាក់រាងរៀងខ្លួនឲ្យបានមកតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំនិងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យបង្អែកកំពុងត្រឡាចឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាក់ធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី 10 ខែកក្កដា 2021នេះនៅរៀងរាល់ម៉ោងធ្វើការនឹងត្រូវធ្វើចត្តាកឡីស័កស្របតាមការកំណត់ ។សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ ។នាយករដ្ឋបាលសាលាខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចតាមភារកិច្ចរៀងរៀនខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕សុក្ខារិន

