ខេត្តកំំពង់ឆ្នាំង:នៅថ្ងៃទី៩កក្កដា២០២១នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីប្រកាស់ព័ត៌មានករណីឆ្លងរីករាលដាលនៃជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន ៥០ នាក់ក្នុងនោះស្រី ២៩ នាក់ដែលជាអាជីវករ.កម្មក.ពេទ្យឯកជន.ជាងជួសជុលម៉តូ.សន្តិសុខ.ថានិងមន្ត្រីនគបាលក្នុងនោះក៏មានករណីបុរសជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់បន្ថែមទៀតផងដែរ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវិដ19 ខាងលើ ក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬ.មណ្ឌលសុខភាពដែលនៅជិតបំផុត ។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនឹង៣កុំ ដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង ។
សូមបញ្ជាក់ផងដែរថាករណីមរណះភាពបុរសជនជាតិខ្មែរឥស្លាមម្នាក់ជាអ្នកជំងឺកូវីដ19 នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានឈ្មោះ មើទុល ភេទប្រុសអាយុ ៧៨ ឆ្នាំរសនៅក្នុងភូមិផស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ៨ ខែកក្កដា ២០២១ វេលាម៉ោង 10 និង៣០នាទីដោយអាការដង្ហក់ឡេះឡះខ្លាំង ត្រជាកើចុងដៃចុងជើងនិងមានលទ្ធផលធ្វើតេសរហស័កូវិដ១៩ ។ក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ដោយស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី ៨ កក្កដា ២០២១ វេលាម៉ោង ១០និង៣០ នាទី ។
សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី៩កក្កដា២០២១នេះក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលបានបន្តយកសំណាកលទ្ធផលរហស័ក្នុងចំណោម២២៥នាក់រកឃើញអ្នកវិជ្ជមានកូវិដ.១៩ចំនួន២២នាក់ក្នុងនោះស្រី១៧នាក់ផងដែរ ៕សុក្ខារិន

