ខេត្តស្វាយរៀង៖បុរសវ័យ៤០ឆ្នាំម្នាក់បើកបរម៉ូតូល្បឿនលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុកបង្គោលរបងឈើមុខផ្ទះគេរងរបួសធ្ងន់បណ្តាលឲ្យរងរបួសធ្ងន់និងបាក់ដាំខាងស្តាំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទីល្ងាច ស្ថិតនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចផ្លូវកោងខាងជើងស្ពាន ដើមពោធិ៍ស្ថិតនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក GPX ពណ៌ ខៀវ ពាក់ផ្លាកលេខស្វាយរៀង1J.8120ធ្វើដំណើរពីទិសដៅពី ជើងទៅត្បូងបើកបរ ដោយឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានមួកសុវត្ថិភាព។
ប្រភពបានអោយដឹងទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើជាចំណុចផ្លូវកោងស្រាប់តែជ្រុលទៅបុកបង្គោលរបងឈើផ្ទះពលរដ្ឋបណ្ដាលអោយដួលរបួសធ្ងន់បាក់ដៃស្ដាំតែម្ដង។បច្ចុប្បន្ន អ្នករបួសបានយកទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ចំពោះមធ្យោបាយត្រូវបានសាច់ញាតិជនរងគ្រោះយកទៅផ្ទះ។

