សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្ដីពីការបិទខ្ទប់ជាបណ្ដោះអាសន្នចំណុចផ្សារលើក្រុងកំពង់ឆ្នាំងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19

ខេត្តកំពង់ឆ្នាំង:យោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ឆ្នាំងស្ដីពីការបិទទុកបណ្ដោះអាសន្នចំណុចផ្សារលើក្រុងកំពង់ឆ្នាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងគ្រាដែលរកឃើញអ្នកវិជ្ជមានកូវីត19 ចំនួន 22 នាក់កាលពីថ្ងៃទី៩កក្កដា២០២១ម្សិលមិញ ។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ននៅចំណុចផ្សារលើក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃទី 10 កក្កដា 2021 នេះតទៅរហូតដល់មានសេចក្តីសម្រេចជាថ្មី  ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងខាងលើនេះដើម្បីធ្វើការទប់ស្កាត់ការរាលដាលជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ19 ធ្លាប់ចេញចូលទីតាំងខាងលើ ។

ប្រការ២:ក្នុងអំឡុងពេលបិទបណ្ដោះអាសន្ននេះរដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម ភូមិព័ទ្ធទីតាំងផ្សារលើទាំងមូលសកម្មភាពលក់ដូរនិងកាចចេញចូលក្នុងទីតាំងនេះតម្រូវឲ្យអាជីវករផ្សារលើទាំងអស់ធ្វើចិត្តាឡីស័កតាមលំនៅឋាននិងទីសំណាក់រាងរាវខ្លួនឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលដើម្បីធ្វើចិត្តតែសាក់នឹងយកសំណាកផងដែរ ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំនិងសូមប្រយ័ត្នទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាក់ធ្វើតេស្តជាមិនទាន់ចាប់ពីថ្ងៃទី 10 កក្កដា 2021 នេះតទៅនៅរៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចិត្តាឡីស័កស្របតាមការណែនាំ ។

នាយករដ្ឋបាលសាលាខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ពាក់ព័ន្ធត្រូវទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 9 កក្កដា 2021ម្សិលមិញ នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំសមត្ថកិច្ចបានចុះយកសំណាក់ជាលទ្ធផលរហ័សក្នុងចំណោមក្រុមអាជីវករលក់ដូរក្នុងផ្សារលើ 225 នាក់រកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន 22 នាក់ក្នុងនោះស្រី 17 នាក់ផងដែរ៕ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *