លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងខេត្តព្រះវិហារ ទទួលមរណភាពដោយ ជំងឺកូវីដ១៩

ព្រះវិហារៈ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលផែនប្រឆាំងគ្រឿងញៀន បានទទួលមរណភាពនៅថ្ងៃទី១០ ខែកក្កដា ដោយសារជំងឺកូវីដ១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ និងបាននាំយកមកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាល។

ដោយស្ថានភាពធ្ងន់ធ្ងរ លោកត្រូវបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ និងបានស្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ តែម្តង៕

 

Leave a Reply

Your email address will not be published. Required fields are marked *