អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយចុះសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលកំពុងរាំងខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង :ប្រជាពលរដ្ឋចំនួន ៩៣ គ្រួសារ ដែលកំពុងត្រូវបានរាំងខ្ទប់មិនឱ្យចេញចូល នៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អភិបាលខេត្ត កំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធអមដំណើរដោយ អភិបាលរងខេត្ត លោកជំទាវ ប៊នសុភី បានមានប្រសាសន៍ថា៖ ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់ របស់ថ្នសក់ដឹក នាំអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាល ។

ថ្ងៃនេះក្នុងនាមអាជ្ញាធរខេត្ត ក្រុង បាននាំនូវអំណោយបន្តិចបន្តួច ថ្វីបើមិនច្រើន ក៍ពិតមែន តែបានជួយសម្រាលការលំបាករបស់ បងប្អូនដែលកំពុងតែជាប់ ធ្វើចិត្តាឡីស័ក នៅតាមផ្ទះ ក្នុងតំបន់ បិទខ្ទប់នៅក្នុងសង្កាត់ផ្សារឆ្នាំងនេះ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណរិទ្ធ បានមានប្រសាសន៍បន្តថា៖ ការបិទខ្ទប់បែបនេះ គឺជាវិធានការដ៏ចាំបាច់របស់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ដែលបានអនុវត្តទៅតាមការណែនាំរបស់ក្រសួង និងរាជ រដ្ឋា ភិបាល  ដើម្បីទប់ស្កាត់ការចម្លង រីករាលដាលឹ្លងនៃជំងឺកូវីដ19 ។

ហេតុនេះហើយសូមបងប្អូនទាំងអស់នៅតាមលំនៅដ្ឋានត្រូវបន្តភាពអត់ ធ្មត់ និងចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នាដើម្បីគ្រួសារយើងក៍ដូចជាសង្គមជាតិយើង ។

នៅក្នុងឱកាសនោះផងដែរស្ត្រីម្នាក់ ឈ្មោះ ស្រី ពេជ្រ ដែលរស់នៅផ្ទះជួល ក្នុងបរិវេណជាប់ផ្សារឆ្នាំងបានលើកសំណូមពរដល់ឯកឧត្តមអភិបាលខេត្តថា៖ចាប់តាំងពីបិទខ្ទប់ហ៊ុព័ទ្ឋការចេញចូលតំបន់ផ្សារឆ្នាំងមក អគ្គីសនីក៍ដាច់ដែរ .ចំណែកផ្ទះជួលមាន ១០ បន្ទប់ មានអ្នកស្នាក់នៅ១០គ្រួសារ ហើយក្នុងចំណោមនោះមានខ្លះវិជ្ជមាន កូវីត១៩ កំពុងតែទៅព្យាបាល ខ្លះត្រូវជាប់ធ្វើចត្តាឡីស័ក មិនអាចទៅណាបាន គ្មានលទ្ឋភាព បង់ថ្លៃបន្ទប់ជួល ១៥ម៉ឺនរៀលក្នុង១បន្ទប់  និងបានសំណូមពរ ទៅម្ចាស់ផ្ទះជួល សុំមិនបង់ថ្លៃផ្ទះ រយៈពេល ១ខែតែ ម្ចាស់ផ្ទះមិនព្រម   សូមឯកឧត្តម អភិបាលខេត្តមេត្តាជួយដោះស្រាយផង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានជួយសម្រួលឱ្យខាងអគ្គីសនី បើកដំណើរការឡើងវិញ និងបានជួយឧបត្ថម ប្រាក់ចំនួន១លាន៥០ម៉ឺនសម្រាប់បង់ ថ្លៃបន្ទប់ជួលរយៈពេល១ខែ ជំនួសឱ្យអ្នកស្នាក់នៅទាំង១០បន្ទប់ ផងដែរ។

បងប្អូន រស់នៅបន្ទប់ជួលទាំង ១០ គ្រួសារ ក៏ដូចជាបងប្អូនដែលរស់នៅជុំវិញបរិវេណផ្សារឆ្នាំង ដែលកំពុងតែបិទខ្ទប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអភិបាលខេត្ត ដែលបានដោះស្រាយរាល់បញ្ហាដែលកំពុងប្រឈមជួបការលំបាកនេះផងដែរ  ។

ជាមួយគ្នានេះ បងប្អូនខ្លះ លើកឡើងថា៖ ចំពោះវិធានការបិទខ្ទប់នេះ ពិតជាល្អខ្លាំងណាស់ នឹងធ្វើឱ្យមានប្រសិទ្ធភាព ពួកគាត់សូមគាំទ្រទាំងស្រុង នូវវិធានការការពាររបស់រាជរដ្ឋាភិបាលក៍ដូចអសជ្ញាធខេត្តផងដែរបើយើងម្នាក់ៗ មិនចូលរួមទេនោះ ជំងឺកូវីដ១៩ និងរាលដាលកាន់តែធំជាងនេះនិងធ្វើអោយប៉ះពាលដល់ជីវភាពរសនៅរបស់គ្រួសារជាក់ជាមិនខាននោះឡើយ ។

សូមបញ្ជាក់ផងដែរថា៖អំណោយដែលបាននាំយកមកចែកជូននៅពេលនេះ មាន៖អង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ រួមនិងថវិកាផងដែរ  គឺសម្រាប់ប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀត នៅមានលទ្ឋភាព ត្រូវបន្តរង់ចាំពេលក្រោយ ។

ដោយឡែក កម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង  និងក្រុមស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកា ៤០ ម៉ឺនរៀលផងដែរ៕   សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *