ខេត្តកំពង់ឆ្នាំង៖សាកសពបុរសរងគ្រោះដែលជាប្រធានតន្ត្រីសមយ័ត្រូវបានគេប្រទះឃើញច្រកការរ៉ុងអណ្តែតទឹកហើមស្អុយរលួយនៅឯក្រុងតាខ្មៅត្រូវបានក្រុមគ្រួសារសាច់ញ្ញាតបងប្អូនកូនចៅមកទទួលយកទៅតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តឧទុម្ព ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងហើយ ។
ជនរងគ្រោះត្រូវបានគេស្គាលឈ្មោះចាន់គៀន អាយុ៥០ឆ្នាំមានទីលំនៅភូមិឧុទម្ពរ ឃុំ ស្វាយជ្រុំស្រុករលាប្អៀខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមតន្ត្រីរស្មីសូរិយាបានបាត់ខ្លួនតាំពីរថ្ងៃទី២៧មិថុនា២០២១ជនរងគ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាក់តាកូម៉ាពណ៍ខ្មៅពាកើស្លាកលេខកំពង់ឆ្នាំង 2A2626មកខេត្តកំពង់ឆ្នាំងហើយបាត់ខ្លនរហូត ។
ក្រោយការបាត់ខ្លួនរបស់ប្រធានក្រុមតន្ត្រីសម័យខាងលើនេះក្រុមគ្រួសារសាច់ញាតិបងប្អូនរួមនឹងសមាជិកតន្ត្រីបានដឹងនិងរាយការណ៍ជូនសមត្ថកិច្ចដើម្បីឲ្យជួយស្រាវជ្រាវរកជនរងគ្រោះខាងលើនេះផង ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី៩កក្កដា២០២១កម្លៃងជំនាញស្នងការនគបាលខេត្តកំពង់ឆ្នាំងបានបើកការស្រាវជ្រាវនិងឃសត់ខ្លួនជនសង្សយ័មសនឈ្មោះឃុនឌីនឿន ភេួប្រុសអសយុ៣៥ឆ្នាំស្នាក់នៅបំរើការងារនៅក្នុងហាងសម្រស់ភ្នំពេញនិងមានស្រុកកំណើតនៅភូមិរកាដុះឃុំក្រាំងតាយ៉ងស្រុកពាមជរខេត្តព្រៃវែង នេះបើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ទោអ៊ាវប៊ុនធឿនស្នងការងនគរបាលខេត្តកំពង់ឆ្នាំងនិងជាអ្នកនាំពាក្យរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។
បើកទោះជាចម្លើយសារភាពរបស់ជនសង្ស័យដែលមិនមានភាពប្រក្រតីយ៉ាងណាក៏ដោយតែបើយោងតាមចម្លើយសារភាពនិងផ្អែកទៅតាមវត្ថុតាងដែលសមត្ថកិច្ចសម្រេចចោទប្រកាន់ពីបទឃាតកម្មនិងលាក់បាំងវត្ថុតាងដោយបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយដែរ ៕ដោយ សុក្ខារិន

