បង្ក្រាបទីតាំងជល់មាន់អ្នកលេងរត់អស់,តែរឹបអូសវត្ថុតាងមួយចំនួននៅក្រុងតាខ្មៅ

កណ្តាល  ៖  អ្នកលេងល្បែងជល់មាណប្រមាណ ៣០ នាក់បាននាំគ្នារត់អស់  ខណៈកម្លាំងប៉ូលិសចុះបង្ក្រាបកាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២១ ម៉ោង១១ និង៣០នាទី  នៅចំណុចដីចម្ការ ស្វាយព្រែកតាសុក ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ប៉ូលិសនិយាយថា  ជនសង្ស័យមានចំនួនប្រហែល៣០នាក់ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់អស់។  វត្ថុតាងដកហូត  ១-ម៉ូតូគ្រឿងម៉ាក Honda សេ125 ស៊េរី២០១៣ ពណ៌ខ្មៅ  ស្លាកលេខភ្នំពេញ ១BO៦០៥២  ,២-ម៉ូតូគ្រឿងម៉ាក Honda សេ125 សេរី២០១៤ ពណ៌ខ្មៅ  ស្លាកលេខភ្នំពេញ ១CE 0202,  ៣-ម៉ូតូគ្រឿងម៉ាក C100  កូរ៉េ ពណ៌បាញ់ឌុក  ស្លាកលេខភ្នំពេញ ១X ៩២៨៩,  ៤-កន្រ្តកដាក់មាន់មួយ,៥-ស្តុតរុំមាន់ចំនួន៣ដុំនិង៦-ស្បែកជើង៩ចំហៀង។ប៉ូលិសបន្តថា  កាលពីវេលាកើតហេតុខាងលើ ដោយបានទទួលព័ត៌មានពីអ្នកសារព័ត៌មានតាមទូរសព្ទថា«កន្លែងខាងលើ មានគេលេងល្បែងជល់មាន់ខុសច្បាប់ »។ បន្ទាប់មកដោយបានទទួលបញ្ជាពីលោកអធិការ ប៉ូលិសក្រុងតាខ្មៅ  បានឱ្យលោកវរសេនីយិ៍ត្រី ពៅ បារមី អធិការរងទទួលព្រហ្មទណ្ទ បានដឹកនាំកម្លាំង ចុះបង្រ្កាប តែនៅពេលទៅដល់ជនសង្ស័យអ្នកលេងល្បែងទាំងនោះ  ពេលឃើញសមត្ថកិច្ចក៏បាននាំគ្នា រត់គេចខ្លួនចូលព្រៃបាត់អស់ បន្សល់ទុកវត្ថុតាងដូចខាងលើ  ក៏ត្រូវសមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្តិ៍ស្វាយរលំដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង និង មេ សៃវៀន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់  ៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *