អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យ ទីតាំង ដី សាធារណៈ របស់ រដ្ឋ នៅ តំបន់ ទំនប់ តាសេក ដេីម្បី រក្សា ទុក សម្រាប់ កូន ចៅ ជំនាន់ ក្រោយ ៗ

កំពង់ចាម :  លោក  អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៣  ខែមករា  ឆ្នាំ ២០២១ នេះ  បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋាន  អញ្ជើញចុះពិនិត្យទីតាំងដីសាធារណៈរបស់រដ្ឋមួយកន្លែង នៅតំបន់ “ទំទប់តាសេក” ស្ថិតនៅ ក្នុង ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។

ក្នុងឳកាស ចុះ ពិនិត្យ នោះដែរ លោក   អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យ បន្តរួមគ្នាការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ  ដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗបានរក្សាទុក្ខ  ដើម្បីជាប្រយោជន៍សម្រាប់កូនចៅយើងជំនាន់ក្រោយៗ  ដោយ មិន ត្រូវ អនុញ្ញាត ឲ្យ ជន ឆ្លៀតឱកាស ណាមួយ រំលោភបំពាន យក បាន ឡើយ  ។

Leave a Reply

Your email address will not be published. Required fields are marked *