បើកល្បែងភ្នាល់ជល់មាន់តាមអនឡាញជ្រកក្រោមស្លាកកាហ្វេផ្គើនវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោនៅក្រុងបាវិត

ខេត្តស្វាយរៀង៖យ៉ាងហោចមានអ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញប្រមាណជិត៥០នាក់បានមកបំពាក់បំពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចខាងក្រោយសាលាសង្កាត់ច្រកម្ទេសចម្ងាយជាង១០០ម៉ែត្រស្ថិតនៅភូមិទួលអំពឹលសង្កាត់ច្រកម្ទេសក្រុងបាវិត។

បើតាមសមត្ថកិច្ច នគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសបានឲ្យដឹងថា ម្ចាស់ហាងកាហ្វេលួចបើក ល្បែងភ្នាល់ជល់មាន់តាមអនឡាញ នេះឈ្មោះភិន រដ្ឋា ភេទប្រុសអាយុ៤៦ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅខាងលើ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ ជ្រកក្រោម ហាងកាហ្វេ ។ករណីនេះបានកើតឡើងនៅវេលាម៉ាង៣និង០០នាទីរសៀលថ្ងៃទី១១កក្កដា២០២១ នៅភូមិទួលអំពឹលសង្កាត់ច្រកម្ទេសក្រុងបាវិត។

បើតាមស្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ ក្រោមស្លាក ហាងកាហ្វេម្លប់ជ្រៃនេះ គឺបានបើកលេងយូឆ្នាំមកហើយ បើនិយាយឲ្យសាម៉ាញ់ គឺដុសស្លែទៅហើយ ប្រភពបន្តទៀតថា ប្តីរបស់គាត់ គឺញៀនល្បែងភ្នាល់ជល់មាន់ នេះគឺរាល់ថ្ងៃឲ្យតែម៉ោង២រសៀល គឺចេញពីផ្ទះហើយ ដោយប្រាប់ថា ទៅផឹកកាហ្វេ ផឹកកាហ្វេ ចាប់ពីម៉ោង០២រសៀលដល់ម៉ោង០៥ល្ងាច ការពិតគឺទៅលេងល្បែងភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេសោះ។ហើយពេលណា ចាញ់ល្បែងអស់លុយ គឺសួរនាំមិនបានទេ ធ្វើមុខយក្សរករឿង ជេបញ្ចោ ប្រពន្ធកូន និងប្រើអំពើហិង្សា លើប្រពន្ធកូនក៏មាន។

បើតាមអ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ថ្ងៃអាទឹត្យ គឺមានអ្នកមកលេងល្បែងម្នាល់ជល់មាន់តាមអនឡាញនេះ មិនតិចជាង៥០នាក់ទៅ៦០នាក់ ចាក់ភ្នាល់គ្នា ហ៊ោ ក្រេវៗ គ្មានខ្លាច ញញើតសមត្ថកិច្ចឡើយ ឮ គេបង្ហើបឲ្យដឹងថា មានខ្នងធំណាស់ ទើបគេមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបែបនេះ។

ទាក់ទិនករណីខាងលើ លោកហួតសាម័យ ចៅសង្កាត់ច្រកម្ទេស បានឲ្យដឹងថា ពិតជាមានករណីបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញពិតមែន អាជ្ញាធរសង្កាត់ធ្លាប់បាន ឲ្យលោកចៅសង្កាត់រងទី២ ដឹកនាំកម្លាំងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសចុះទៅធ្វើកិច្ចសន្យា ឈប់ឲ្យបើកល្បែងភ្នាល់ជល់មាន់ទៀត និងមិនអនុញ្ញាតិឲ្យបើកទទួលភ្ញៀវចូលលេងល្បែងភ្នាល់ឬ ជួបជុំផឹកកាហ្វេ មានគ្នាច្រើន ឲ្យចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលរក្សាគម្លាត ក៏ប៉ុន្តែជនខាងលើមិនគោរពតាមថែមទាំងផ្គើន បន្ទាប់មកលោអភិបាលរងក្រុងបាវិតមួយរូបបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅហាមឃាត់និងធ្វើកិច្ចសន្យាជាលើកទី២ ឲ្យចូលរួមអនុវត្តវិធាការ៣កុំ ៣ការពារ របស់សម្តេចតេជោហ៊ុនសែន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ទៅសហគន៍ ក៏ប៉ុន្តែ ជននេះដូចជា មិនគោរពតាមកិច្ចសន្យាសោះ នៅតែលួចបើកល្បែងភ្នាល់ជន់មាន់តាមអនឡាញដ៏ដែល។

ទាក់ទិនករណីនេះដែរ ឈ្មោះភិន រដ្ឋា ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថា ខ្លួនបើកលក់តែកាហ្វេទេ ក៏ប៉ុន្តែ ភ្ញៀវ បានសុំឲ្យបើកទូរទស្សន៍ មើលមាន់ជល់ ទើបតម្រូវតាមភ្ញៀវ ហើយភ្ញៀវគេភ្នាល់គ្នា ដាក់លុយ ស៊ីសងគ្នាគេ ខ្លួនមិនហ៊ានហាមឃាត់ទេ។ទាក់ទិនករណីនេះដែរ អ្នកធ្លាប់ញៀនល្បែងភ្នាល់ជល់មាន់ ម្នាក់បានបង្ហើបឲ្យដឹងថា អ្នកលេងធំ គឺចាប់៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល បើអ្នកចាក់ជាដុល្លារគឺចាប់ពី៥០ដុល្លារដល់១០០ដុល្លារក្នុងមួយគូៗ ចំណែកគាត់ធ្លាប់ចាញ់អស់ម៉ូតូ ម្តងមកហើយចាក់ក្នុងមួយល្ងាចនៅហាងកាហ្វេនេះ។

លោកកើតសារ៉េន នាយប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសបានឲ្យដឹងថា លោកបានចុះទៅអប់រំ ឲ្យឈប់បើកឲ្យភ្ញៀវចូលផឹកកាហ្វេ ច្រើន ជុំគ្នា ត្រូវរក្សាគម្លាត បើល្អសូមឲ្យភ្ញៀវច្រកយកទៅផ្ទះ តែម្ចាស់ហាងខាងលើមិនអនុវត្តបែលួចបង្កប់ល្បែងជល់មាន់ទៀត លោកនិងសុំគោលការណ៍ទៅលោកចៅសង្កាត់និងលោកអធិការដើម្បីមានចំណាត់ការ។

លោកហែម សុវណ្ណារិទ្ធិ អធិការ នគបាលក្រុងបាវិតបានមានប្រសាសន៍ថា ចាំលោកចាត់កម្លាំងប៉ុស្ត៍រដ្ឋបាលចុំទៅអប់រំណែនាំ បើមិនគោរពតាមការណែនាំ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលោកនិងចុះបង្ក្រាបតែម្តង។

លោកអធិការបន្តទៀតថា ក្នុងមួយរយៈពេលនេះលោកមានកាមមារញឹកក្នុងការចុះស្រាវជ្រាវ អ្នកវិជ្ជមានកូវីដ១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយ៉ោល យកទៅធ្វើចត្តាឡីសក័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ទើបមានអ្នកឆ្លៀតឱកាសប្រព្រឹតបទល្មើសបែបនេះ។មហាជនកំពុងតាមដានចំណាត់ការនេះហើយតើមានប្រសិទ្ធិភាពឬទេទាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *