លោកព្រហ្មសាម៉ូម ច្រានចោលព័ត៌មានដែលចោទថា “លោកល្បីខាងយកដីប្រជាជនរដ្ឋ បងប្អូនប្រជាពលរដ្ឋមានលិខិតប៉ុណ្ណាក៍លោកព្រហ្ម សាម៉ូមយកបានដែល ដោយសារមានបក្សពួកពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត” ជាព័ត៌មានមិនពិត និងបង្ខូចថ្នាក់ដឹកនាំ

បន្ទាយមានជ័យ៖ លោកព្រហ្មសាម៉ូម ច្រានចោលព័ត៌មានដែលចោទថា “លោក ល្បីខាងយកដីប្រជាជនរដ្ឋ បងប្អូនប្រជាពលរដ្ឋមានលិខិតប៉ុណ្ណាក៍លោកព្រហ្ម សាម៉ូមយកបានដែល ដោយសារមានបក្សពួកពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត” ជាព័ត៌មានមិនពិត និងបង្ខូចថ្នាក់ដឹកនាំ ត្រូវបានលោកព្រហ្ម សាម៉ូម បញ្ជាក់នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2021នេះ។លោក ព្រហ្ម សាម៉ូម បញ្ជាក់ថា រឿងរ៉ាវដែល ចោទប្រកាន់ថាលោកបំពានដីរបស់លោក ថោង រ៉ាឌី លក់នោះ ជារឿងមិនពិតនោះទេ ហើយថែមទាំងចោទប្រកាន់ បង្ខូចឈ្មោះថ្នាក់ដឹកនាំតាំងពីថ្នាក់ភូមិរហូតដល់ខេត្តទៀត ព្រោះលោក មិនមានទំនាក់ទំនងជាមួយ លោក ថោង រ៉ាឌី នោះទេ ហើយដីនៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលលោក ថោង រ៉ាឌីចោទប្រកាន់ថាលោករំលោភយកនោះ លោកបានទិញពីឈ្មោះ ជួប រ៉ង នៅឆ្នាំ2019 ដែលមានអាជ្ញាធរភូមិ ឃុំស្រុក និងមន្ត្រីជំនាញដឹងឮត្រឹមត្រូវ ដីចំនួន03ហិកតា និងធ្វើផ្លូវនៅសល់2.5ហិកតា។លោកព្រហ្ម សាម៉ូមបញ្ជាក់ថា រហូតដល់ពេលនេះ ដីរបស់លោកដែលបានទិញនេះ បានលក់ឲ្យទៅម្ចាស់ទី4ហើយ ដែលលក់តាមច្បាប់ត្រឹមត្រូវ មានអាជ្ញាធរទទួលដឹងឮទាំងអស់ ហើយលក់ តាមទំហំដែលលោក ជួប រ៉ង បានលក់មកឲ្យរូបលោកដូចគ្នា ដែលមានកាយក្រវ៉ាត់ព្រំប្រទល់ត្រឹមត្រូវ លោកមិនពាក់ព័ន្ធជាមួយលោក ថោង រ៉ាឌីនោះទេ មិនគួរណាមកចោទប្រកាន់ថាលោករំលោភយកដីគាត់នោះឡើយ។ ម្យ៉ាងវិញទៀត បានឲ្យអ្នកព័ត៌មានផ្សព្វផ្សាយចោទប្រកាន់រូបលោក និងបង្ខូចឈ្មោះថ្នាក់ដឹកនាំយ៉ាងនេះទេ។លោក អ៊ុង សារុន មេភូមិបន្ទាយទី១ បានអះអាងថា ដីនៅចំណុចខាងលើនេះ ជាដីរបស់លោក ព្រហ្ម សាម៉ូម ពិតប្រាកដមែន ជាដីដែលបានទិញពីឈ្មោះ ជួប រ៉ង ដែលមានអាជ្ញាធរ ភូមិ.ឃុំ និងមន្ត្រីសូរិយោដីស្រុកចុះមកវាស់វែងជាក់លាក់ត្រឹមត្រូវពិតប្រាកដមែន មិនដូចការចោទប្រកាន់ពីឈ្មោះ ថោង រ៉ាឌី និងសារព័ត៌មានមួយចំនួនដែលបានចោទប្រកាន់ថាលោករំលោភបំពានដីប្រជាពលរដ្ឋនោះឡើយ ដូច្នេះព័ត៌មានដែលចោទប្រកាន់លោក ព្រហ្ម សាម៉ូម ជាព័ត៌មានបង្កាច់បង្ខូច៕

 

Leave a Reply

Your email address will not be published. Required fields are marked *