ទេសរដ្ឋមន្រ្តី លី ធុជ បាន នាំ យក ទេយ្យទាន និង ទេយ្យវត្ថុ ប្រគេនព្រះសង្ឈគង់ចាំព្រះ វស្សានៅវត្តចំនួន ១៩វត្ត ក្នុង ក្រុង បាវិត

ខេត្តស្វាយរៀង៖ នៅថ្ងៃ ទី ១១  ខែ កក្កដា  ឆ្នាំ ២០២១  ក្នុង នាម លោក ជំទាវ កិត្តិ សង្គហ បណ្ឌិត  ម៉ែន  សំអន  ឧបនាយករដ្ឋមន្ត្រី  ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្ត ស្វាយរៀង  ទេសរដ្ឋមន្រ្តី  លី  ធុជ  ប្រធាន ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ក្រុង បាវិត  បានដឹក នាំ ក្រុម ការងារ   នាំយកនូវ ទេយ្យទាន  និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឈគង់ចាំព្រះ វស្សានៅវត្តចំនួន ១៩វត្ត ក្នុង ក្រុង បាវិត  ខេត្ត ស្វាយរៀង  ព្រម ទាំង បានសំណេះសំណាលជាមួយពុទ្ធបរិស័ទ តាជី  យាយ ជី  ដែលបាន អញ្ជើញ ចូលរួម ក្នុង ពិធី បុណ្យ ដង្ហែ ទៀន ព្រះវស្សា  ដោយសម្តែងនូវសេចក្តីរីករាយ និងទឹកចិត្តជ្រះថ្លា។ ទេយ្យវត្ថុ  ក្នុងមួយវត្តៗទទួល បាន រួមមាន ទានវស្សា១គូរ  អង្ករ ១០០គីឡូក្រាម  មី ៦កេ ស ទឹកផ្លែឈើ ៥កេស  ទឹកស៊ីអ៉ីវ ៥យួរ  ទឹកត្រី ៥យួរ  ទឹកបរិសុទ្ធ ៥កេស  ម៉ាស់ ៥០០ម៉ាស់  និង បច្ច័យ ៥០ ម៉ឺនរៀល  ។ពិធីនេះបាន ប្រារព្ធរួមគ្នា នៅវត្តព្រៃអង្គុញ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ វត្ត ទាំង  ១៩  ក្នុងនោះសង្កាត់បាវិតចំនួន ០៤វត្ត សង្កាត់ច្រកម្ទេសចំនួន ០៥វត្ត សង្កាត់ព្រៃអង្គុញចំនួន ០៣វត្ត សង្កាត់បាទីចំនួន ០៥វត្ត សង្កាត់ប្រាសាទ ចំនួន ០២វត្ត ។

ទេសរដ្ឋមន្រ្តី  បាន លេីក ឡេីង ថា  ដោយសារតែ ប្រទេស ជាតិ មាន សុខ សន្តិភាព  និង ស្ថេរភាព នយោបាយ ពេញ លេញ  ក្រោម ការ ដឹកនាំ របស់ អគ្គ មហា សេនា បតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រ កម្ពុជា  បាន បញ្ចប់ សង្គ្រាម រ៉ាំរ៉ៃ  និង ផ្តល់ ឱកាស អោយ ប្រជាពលរដ្ឋ មាន ពេល វេលា គ្រប់គ្រាន់ សម្រាប់ ធ្វើ ការ អភិវឌ្ឍ លេី គ្រប់ វិស័យ  ជា ពិសេស វិស័យ ព្រះពុទ្ធសាសនា ។

ទេសរដ្ឋមន្រ្តី បាន បន្ត ទៀត ថា  នេះ ជា ពេល វេលា មួយ យ៉ាង សមរម្យ ដែល អនុញ្ញាត អោយ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ  បាន ធ្វើ បុណ្យ ទាន  និង សន្សំ កុសល ផល បុណ្យរៀង ខ្លួន ៗ  នៅ តាម បណ្ដា វត្ត អារាម ទូទាំង ប្រទេស  ។

ឆ្លៀតក្នុងឱកាសនោះ ក្នុង នាម លោក ស្រី កិត្តិ សង្គហ បណ្ឌិត  ទេសរដ្ឋមន្រ្តី  លី ធុជ បាន ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះ អង្គ  ព្រម ទាំង បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជម្ងឺឆ្លងកូវីដ ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួនតាម អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច តេជោ  «៣កុំ  ៣ការពារ » និង ត្រូវ ទៅ ចាក់ វ៉ាក់សាំង បង្ការ កូវីដ អោយ បាន គ្រប់ ៗគ្នា តាម ផែនការ ដាក់ ចេញ របស់ សាលា ក្រុង បាវិត ។ទេសរដ្ឋមន្រ្តី  បាន សម្តែង នូវ ការ សោកស្ដាយ ចំពោះ ការ បាត់បង់ ជីវិត របស់ បងប្អូន ប្រជាពលរដ្ឋ ដោយ សារ ជំងឺ ឆ្លង កូវីដ -១៩  ព្រម ទាំង បានបួងសួងឲ្យបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ និងកំពុងសម្រាកនៅមន្ទីរពេទ្យឆាប់ជាសះស្បើយពីរោគរាតត្បាតនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *