យុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងខេត្តកំពង់ធំ សម្រាប់ដុសទី១

កំពង់ធំៈ ថ្ងៃនេះខេត្តកំពង់ធំបើកយ្ទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋស្ម័គ្រសម្រាប់ដុសទី-ចាប់ពីថ្ងៃទី១២កក្តដាដល់ថ្ងៃទី២៦កក្តដាឆ្នាំ២០២១

ហើយសម្រាប់វគ្គនេះក្រុមគ្រូពេទ្យរបស់សម្ព័ន្ធយុវជនស-ស-យ-ក-របស់ឯកឧត្តមហ៊ុនម៉ានី-សហការជាមួយក្រុមគ្រូពេទ្យនៅគ្រប់មណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្រកំពង់ធំ-បានកំណត់យកស្រុកចំនួន៤ក្នុងខេត្តសម្រាប់ចាក់វ៉ាក់សាំងដុសទី១គឺមានស្រុកបារាយណ៍ ស្រុកសន្ទុក-ស្រុកតាំងគោកនិងក្រុងស្ទឹងសែន។

លោកស្រីស៊ីន-ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១២កក្តដានេះថាជំហ៊ានដំបូងនេះអាជ្ញាធរខេត្តបានដាក់ទីតាំងចំនួន៣៧កន្លែងនៅក្នុងស្រុកក្រុងចំនួន០៤ខាងលើ។ គឺចាប់ពីម៉ោង៧-៣០ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៤-៣០នាទី។

ជាមួយគ្នានេះដែរឯកឧត្តម-សុខលូ-អភិបាលខេត្តកំពង់ធំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសូមមេត្តាមកទទួលយកវ៉ាក់សាំងពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ព័ន្ធយុវជនស-ស-យ-កដឹកនាំដោយឯកឧត្តមហ៊ុនម៉ានី-ផ្តល់ជូនប្រជាពលរដ្ឋដោយឥតថ្លៃ។ ហើយបងប្អូនត្រូវតែហូបអាហារអោយឆ្អែតមុននឹងចាក់វ៉ាក់សាំងនិងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះមេរោគដ៏កាចសាហាវនេះគឺត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួននិងរក្សារវិធានការ៣កុំបីការពារ-របស់សម្តេចតេជោហ៊ុនសែន ដើម្បីទប់ស្កាត់និងការពារការរីករៀលដាលនិងឆ្លងចូលសហគមន៍របស់យើង។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា គិតមកដល់ល្ងាចថ្ងៃទី១១ខែកក្តដានេះខេត្តកំពង់ធំមានអ្នកឆ្លងមេរោគកូវីដ១៩ សរុបចំនួន១២២១នាក់-ខណះអ្នកជាសះស្បើយចំនួន៦៩១នាក់និងអ្នកស្លាប់ចំនួន២០នាក់។

Leave a Reply

Your email address will not be published. Required fields are marked *