ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១៣កក្កដា២០២១ម្សិលមិញនេះនៅ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភនូវថ្នាំពេទ្យ និងសម្ភារៈតម្រូវការប្រើប្រាស់ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំងដើម្ ីធ្វើការទប់ស្កាត់ជម្ងឺកូវ៨ដ១៩ គ្រាដែលកំជម្ងឺដ៍កាចសាហាវមួយនេះកំពង់រាត្បាតយ៉ាងខ្លាំងនិងជួយសម្រួលដល់ការងាររបស់ពន្ធនាគារផងដែរ ។
អំណោយដែលបានជួយឧប្ថម្ភនៅពេលនេះមានថ្នាំលេបចំនួន២០០ប្រអប់ ម៉ាស់ចំនួន៥០០០ម៉ាស់ អាល់កុលពីរកានមីចំនួន៥០កេស ស្កស២ការ៉ុង ទឹកក្រូច១០កេស ទឹកត្រី១០កេស និងទឹកស៊ីអ៊ីវចំនួន១០កេស។
ជាមួយអំណោយដ៍ថ្លៃថ្លា និងចាំបាច់បំផុតនេះថ្នាក់ ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងសម្តែងនូវទឹកចិត្តនិងមនោសញ្ជេតនាសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាព សុខភាព សុកមាលភាពពីសំណាក់ ថ្នាក់ដឹកនាំដ៏មានគុណធម៌និងដឹងសុខទុក្ខដល់កូនចៅថ្នាក់ក្រោម! សូមថ្លែងអំណរគុណឯកឧត្តមប្រធានសាលាដំបូងនិងឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដែលបាន យកចិត្តទុកដាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ។
ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការីទាំងអស់បានព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ សុក្ខារិន

