ខេត្តកំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលតាមរយះមន្ទីសុខសភិបាលត្រូវបាន នាំយកមកផ្តលជូនដល់ក្រុមគ្រួសារដែលស្លាប់ដោយសារជំងឺកូវីដ១៩ ពិធីនេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីរឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្តនិង លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត កំពង់ឆ្នាំងផងដែរ។
ប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទាខេត្តកំពង់ឆ្នាំងលោក ថោង ចំរើន បានបញ្ជាក់ថាៈកញ្ចប់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីសុខាភិបាលខេត្ត ដើម្បីបើកជូនដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នូវសេវាកម្មថ្លៃស្បៀងអាហារ ថ្លៃទឹក ថ្លៃភ្លើងរយៈពេល៥ខែទៅតាមទំហំនៃគ្រួសារ ហើយក្នុងការបើកជូននាពេលនេះមានចំនួន០៨ គ្រួសារ ដោយក្នុងសពម្នាក់ទទួលទានចំនួន៥លានរៀល ។
មានប្រសាសន៍នៅក្នុងឱកាសនោះ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ពីការលំបាក និង សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកំពុងទទូលរងផលប៉ះពាល់ដោយសារតែជំងឺដ៍់កាចសាហាវកូវិដ១៩នេះ ។
អភិបាលខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនិងចូលរួមសោកស្តាយពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានបាត់បង់សមាជិកក្រុមគ្រួសារបងប្អូនសាច់ញាតិដោយសារតែជំងឺកូវីដ១៩ សម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយណានោះឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការអំពាវនាវដ៍ទទូចដល់ក្រុមគ្រួសារបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តនូវវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ ខ្លួនយើងនិងសហគមន៍យើងផងដែរ ៕ដោយ សិក្ខារិន

