បន្ទាយមានជ័យ៖ ក្មេងទំនើង1ក្រុមជិះម៉ូតូអូសកាំបិទ ពេញផ្លូវសារធារណៈ ពេញក្រុងសិរីសោភ័ណ ស្វែងរកគូសងសឹង ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2021 ចាត់ការបន្តតាមច្បាប់។
ក្មេងទំនើងទាំងបីនាក់ 1.ឈ្មោះ ផូ ភា (ចយ) ភេទប្រុស អាយុ19ឆ្នាំ បច្ចុប្បន្ន ។ 2.ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ17បច្ចុប្បន្ន និង3.ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ17ឆ្នាំ បច្ចុប្បន្ន ក្មេងទំនើងទាំងបីនាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ដោយឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណ: នៅក្រុងសិរីសោភ័ណ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា នៅព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 និងដកហូតកាំបិតផ្គាក់ចំនួន02ដើម និងម៉ូតូ១គ្រឿង។
ក្រោយពេលសួរនាំ ពួកក្មេងទំនើងទាំងនេះឆ្លើយសារភាពថា ពួកគេ ជិះម៉ូតូកាន់ កាំបិត គឺមានគោលបំណងស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀត ដើម្បីកាប់ ពីព្រោះក្មេងទំនើង01ក្រុមទៀតនោះ ធ្លាប់ដេញកាប់ពួកគេកន្លងមក ទើបមានគំនុំ តាមសងសឹង តែត្រូវសមត្ថកិច្ចចាប់ខ្លួន៕

