អភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យមើលខណះដែលខេត្តទទួលបានវ៉ាក់សាំង កូវីដ១៩ ចំនួន ៣៧ ម៉ឺនដូសនិងកំពុងចាក់ជូនប្រជាពលរដ្ឋ២៤គោលដៅក្នុងខេត្តដោយធ្វើយ៉ាងណាអោយបានទាំងអស់គ្នា

ខេត្តកំពង់ឆ្នាំង :ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងលោកជំទាវអភិបាលរងខេត្តនៅព្រឹកថ្ងៃទី១៣ ខែកក្ក ដាឆ្នាំ២០២១ នេះបានថ្លែងឲ្យដឹងថា គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីត១៩  ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិ បាលបានចំនួន ៣៧ ម៉ឺនដូស ហើយ នៅក្នុងថ្ងៃទី១៣កក្កដា៣០២១នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបាននិងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋចំនួន២៤គោលដៅនៅគ្រប់ស្រុកក្នុងទូទាំងខេត្ត ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់ សាំងកូវីត១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំងនិងក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅក្នុងទីតាំងវត្តអារញ្ញការាម ។

អភិបាលខេត្តក៏បានសំណូមពរផងដែរ ដល់ក្រុមគ្រូពេទ្យនិងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុវត្ថភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយ ហើយធ្វើយ៉ាងណារក្សាបាននៅគម្លាតរបស់ប្រជាពលរដ្ឋដែលនាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅគ្រប់ពីទីតាំងទាំងអស់ក្នុងខេត្ត  ដោយត្រូវធ្វើការណែនាំឲ្យពួក គាត់ពាក់ម៉ាស លាងដៃ និងអាកុលនិងមិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ។ព្រោះថាការប្រជ្រៀតគ្នា ឬដណ្ដើម គ្នានេះ វាអាចមានហានិភ័យឆ្លងរីករាលដាលជំងឺកូវីដនេះមកដល់ខ្លួននិងក្រុមគ្រួសារខ្លួនទៅវិញទេ ។

ចំពោះការចាក់ វ៉ាក់ សាំងនេះគឺអាជ្ញាធរ ខេត្ត និងមន្ទីរសុខាភិបាល មានផែន ការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំង អស់គ្នានៅគ្រប់មូលដ្ឋានក្នុងខេត្ត ។

ក្នុងឱកាស់នោះផងដែរឯកឧត្តមអភិបាល ខេត្ត បានអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជាពល រដ្ឋនិងមន្ត្រីរាជការយើងសូមរួសរាន់មកយកសំណាកឲ្យបានទាន់ពេលវេលាករណីសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណា កនេះមិនឈឺឬប៉ះពាល់ដលើសុខភាពនោះទេហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាន ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ចូល ក្នុងក្រុមគ្រួសារខ្លួននិងសហគមន៍ផងដែរ ។

ដោយឡែកនៅក្នុងតំបន់បិទខ្ទប់ ផ្សារ ឆ្នាំង និងផ្សារលើសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឲ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួង សុ ខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់នៅឡើយ ។

ចំណែកអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ផងដែរដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕ ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *