ខេត្តកំពង់ឆ្នាំង:បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់សាលាខេត្តកំពង់ឆ្នាំងដែលរស្មីកម្ពុជា ទទួលបាននៅថ្ងៃទី១៣កក្កដា២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនៅក្នងខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៤២នាក់បន្ថែម មានក្នុងនោះស្រី២០នាក់ដែលមានអាជីវករ.កម្មករ.មន្ត្រីរាជការ.នគបាលនិង..គ្រូបង្រៀន.សិស្ស.បុគ្គលិកក្រុមហ៊ុន.អ្នកសារព័ត៌មាន.អ្នករត់ម៉ូតូឌុបផងដែរក្នុងនោះមានករណីមរណះភាពស្ត្រីម្នាក់ទៀតផងដែរកាលពីថ្ងៃទី១២កក្កដា២០២១ម្សិលមិញគ្រាដែរជាការកើនឡើងអ្នកមានវិរុសកូវិដ១៩រហូតដែលករណីនេះធ្វើអោយមានការព្រួយបារម្មណ៍ខណះរកឃើញរាលថ្ងៃជាបន្តបន្ទាប់ ។
អ្នកដែលរកឃើញកូវិដ.១៩ទាំងអស់ខាងលើនេះត្រូវបានដាក់អោយសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តមណ្ឌលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូរណ៍.និងមណ្ឌលវិទ្យាល័យហ៊ុនសែនកំពង់លែង ។
ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ទាំងអស់ខាងលើក្នុងរយៈពេល 14ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ 3 ការពារបីកុំដើម្បីខ្លួនយើងនឹងគ្រួសារសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាមានករណីមរណះភាពស្ត្រីជនជាតិខ្មែរ១នាក់ទៀតហើយដែលជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងមានឈ្មោះ ហួនរ៉េត ភេទស្រីអាយុ៦៨ឆ្នាំរស់នៅក្នុង.ភូមិពាមខ្នង.ឃុំផ្លូវទូក.ស្រុកកំពង់លែង.ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១២កក្កដា 2021 វេលាម៉ោង 10 និង ៤៥នាទីដោយអាការហត់ដកដង្ហើមឡេះឡះខ្លាំងត្រជាក់ចុងដៃជើងនិងវិជ្ជមានកូវីត19 ។
ហើយក្រុមគ្រួពេទ្យបានដាក់អោយសម្រាកព្យាបាលនៅផ្នែកជម្ងឺឆ្លងនៃមន្ទីពេទ្យខេត្តកំពង់ឆ្នាំង។ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងបើទោះបីជាក្រុមគ្រួពេទ្យបានព្យាយាមព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី 12 ខែកក្កដា 2016 នៅវេលាម៉ោង 3 និង 45 នាទីថ្ងៃដដែល ។
អាជ្ញាធរខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ដងហើយម្ដងទៀតសូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី19 ទាំងអស់គ្នា៕ដោយ សុក្ខារិន

