ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារនាំសម្ភារបរិក្ខាប្រគល់ជូនមណ្ឌុលធ្វើចត្តាឡីស័កសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩

(ព្រះវិហារ)៖លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំសម្ភារ បរិក្ខា ជាច្រើនមុខប្រគល់ជូនមណ្ឌុលធ្វើចត្តាឡីស័កនៅវិទ្យាល័សង្គមថ្មី ស្រុកសង្គមថ្មី សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩។

នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។

លោក សំលាងទ្រី បានថ្លែងទៀតថា៖អំណោយដែលនាំមកប្រគល់ជូននៅពេលនេះ គឺមួយផ្នែកបានមកពីការចូលរួមពីលោក ចាន់ នន្នវិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មីនិងមួយផ្នែកទៀតជាការចូលរួមរបស់ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី។លោកថាអំណោយទាំងនេះ គឺបានបញ្ជាក់អោយឃើញពីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩ដែលកំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។

លោកប្រធានក្រុមការងារ ក៏បានថ្លែងណែនាំដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសង្គមថ្មី ត្រូវបន្តណែនាំ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ អោយមានការយល់ដឹងពីជំងឺកូវីដ.១៩ ពិសេសណែនាំពីវិធីការពារ កុំអោយឆ្លងជំងឺកូវីដ.១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល«៣កុំនិង៣ការពារ»ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។

បើតាមការអោយដឹងពីលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់អោយដឹងផងដែរថា៖សម្រាប់ស្រុកសង្គមថ្មី មានមណ្ឌលធ្វើចត្តាឡីស័កចំនួន២កន្លៃង ដោយអាជ្ញាធរស្រុកគ្រោងនឹងរៀបចំទីតាំងមណ្ឌុលធ្វើចត្តាឡីស័កមួយកន្លែងទៀត។ក្នុងស្រុកទាំងមូលមានពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន១៧០នាក់ មានអ្នកឆ្លងជំងឺកូវីដ.១៩ ចំនួន១០នាក់ និងបានបិទខ្ទប់ទីតាំងនិងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

សូមបញ្ជាក់ថាអំណោយដែលនាំយកទៅប្រគល់ជូននៅពេលនេះរួមមាន៖ម៉ាស់ចំនួន៤០០០ម៉ាស់ អាល់កុលចំនួន៤កានទឹកបរិសុទ្ធចំនួន៥០កេសនិងថ្នាំផ្តាសាយចំនួន៥០ប្រអប់និងឧបត្ថម្ភថវិកាចំនួន១លានរៀលសម្រាប់ដោះស្រាយថ្លៃភ្លើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *