ក្មួយប្រសារចិត្តឆៅយកពូថៅមកកាប់ឪពុកមាចំនួន១ពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗព្រោះរឿងព្រំដី

ខេត្តកំពង់ធំ៖ក្មួយប្រសារចិត្តឆៅរត់ទៅពូថៅមកកាប់ឪពុកមារចំនួន១ពូថៅចំក្រោមដងកាំបិតខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រឿងផឹកស៊ីជាមួយគ្នាហើយបានឈ្លោះប្រកែកគ្នាពីបញ្ហាព្រំដី   រឿងក្មួយសាច់ថ្លៃយកពូថៅមកប្រល័យជីវិតឪពុកមារនេះបានកើតឡើងនៅយប់ថ្ងៃទី 12 កក្កដា ឆ្នាំ 2021 នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ករណីឃាតកម្មបង្ករដោយជនសង្ស័យ ជាក្មួយប្រសារ ឈ្មោះ មិត ពុធ ភេទប្រុស អាយុ 40ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ(ផ្ទះជាប់របងជាមួយជនរងគ្រោះ) បានយកពូថៅកាប់ជនរងគ្រោះជាឪពុកមារសាច់ថ្លៃឈ្មោះ ឃន ស៊ន ភេទប្រុស អាយុ64ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ  ចំក្រោមដងកាំបិតខាងឆ្វេង01កន្លែង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ(ផ្ទះជនរងគ្រោះ)។

+មូលហេតុ ៖ ទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី រឿងព្រំដី ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រហែល19 ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភក្ត័ពីរនាក់ទៀតបាននាំគ្នាផឹកស្រា សរ នៅក្រោមផ្ទះជនរនរងគ្រោះរហូតស្រវឹងរៀងៗខ្លួនហើយក៏កើតជាទំនាស់ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួនយកពូថៅមកកាប់ជនរងគ្រោះចំក្រោមឆ្អឹងជំនីខាងឆ្វេងបណ្តាលឲ្យស្លាប់នៅកន្លែងហេតុ ក្រោយធ្វើសកម្មភាពរួចជនសង្ស័ុយ បានរត់គេចខ្លួន បាត់   ក្រោយទទួលព័ត៌មាន អធិការបានដឹកនាំកម្លាំង សហការជាមួយប្រជាការពារបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន         ចំង៉ាយប្រមាណ ជា150ម៉ែត្រ ទិសខាងជើងកន្លែងកើតហេតុ ដែលសំងំលាក់ខ្លួនក្រោមជង្រុកស្រូវឪពុកបង្កើត ។

ករណីនេះ សមត្ថកិច្ចកំពង់កសាងសំណុំរឿងទៅតាមនិតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការ។ចំណែកសាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *