ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី.ស្រី សុវណ្ណ បាននាំយកអំណោយជូនដល់មន្ត្រីនគបាលសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំងដែលទើបត្រឡប់មកពីព្យាបាលជម្ងឺកូវិដ១៩

ខេត្តកំពង់ឆ្នាំង:នៅរសៀលថ្ងៃទី 14 ខែកក្កដាឆ្នាំ 2021 ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយត្រី ស្រី សុវណ្ណ ផែនធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍.ខូវ លី ស្នងការនគបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនជូនដល់មន្ត្រីនគរបាលសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង១រូបដែលទើបតែជាត្រឡប់មកព្យាបាលពីជំងឺ covid-19 ដល់លំនៅដ្ឋានរបស់គាត់ស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះផងដែរលោកស្នងការរងនគបាលខេត្តបានពាំនាំនូវការសាកសួរសុខទុក្ខពីលោកសំណាក់ឧត្តមសេនីយ៍ទោខូវលីស្នងការនគរបាលខេត្តនិងបានផ្ដាំផ្ញើដល់ លោក.មួយអ៉ីម ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពនិងត្រូវខិតខំបំពេញការងារឡើងវិញនិងសូមអនុវត្តន៍គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល 3 ការពារ ៣កុំ ។

នៅក្នុងឱកាសនោះលោក មុយ អ៊ីម នាយនគរបាលទទួលបន្ទុកចរាចរណ៍ក្រុងកំពង់ឆ្នាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តលោកស្នងការរងដែលលោកបានយកចិត្តទុកដាក់នាំអំណោយផ្តល់ជូននៅពេលនេះផងដែរ  ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *