ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ

ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាង លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារអមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាម ទីតាំងដែលបានរៀបចំដំណើរការចាក់។

ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅ ខេត្តព្រះវិហារ បានចាប់ផ្តើមមុនគេ ប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង។ នៅក្នុងឱកាសនេះដែរ លោកស្រី ប៉ាង រ៉ាវី និងលោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវអនុវត្តន៍ឲ្យបាន ទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការ» ពិសេសគឺត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភា ដើម្បីការពារពីការឆ្លង ជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅតាមទីតាំងនានា ដែលបានកំណត់សម្រាប់ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាសម្រុកមកទទួលការ ចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ដែលករណីនេះបង្ហាញ ឲ្យឃើញពីការចូលរួមគាំទ្រចំពោះយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕SPS

Leave a Reply

Your email address will not be published. Required fields are marked *