ប្រធានក្រុមការងារចុះជូយឃុំ បានចុះពិនិត្យ មើលប្រជាពលរដ្ឋក្រីក្រ តាមផ្ទះជាក់ស្ដែង ពិតប្រាកដ ដើម្បីត្រៀមនាំយកអំណោយ សម្ដេចកិត្តិព្រឹត្តបណ្ឌិតប្រធានកាកបាទ ក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវ ភាពទីទាល់ក្រពិតប្រាកដ

ព្រះវិហារ៖ដោយមានការចង្អុលបង្ហាញពីឯកឧត្តម​ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជាំក្សាន្ត ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកជាំក្សាន្តនិងឃុំស្រអែម  រួមជាមួយឯកឧត្តម ប៉ែន សាវឿត អនុប្រធានក្រុមការងារចុះជួយឃុំ តំណាងអោយឯកឧត្តម ដួង សំនៀង អនុប្រធានក្រុមការងារចុះជួយឃុំ រួមជាមួយសហការី បានចុះពិនិត្យ មើលប្រជាពលរដ្ឋក្រីក្រ តាមផ្ទះជាក់ស្ដែង ពិតប្រាកដ ដើម្បីត្រៀមនាំយកអំណោយ សម្ដេចកិត្តិព្រឹត្តណ្ឌិត ប៊ុន  រ៉ានី  ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្ដព្រះវិហារ ចែកជូនប្រជាពលរដ្ឋ ដល់ដៃពិតប្រាកដស្ថិត នៅភូមិស្រអែមជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងកំឡុងបរិបទកូវីដ១៩ ដែលកំពង់រីករាលដាលនាពេលបច្ចុប្បន្ននេះ។

ក្នុងការចុះសួរសុខទុក្ខនេះដែរឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយស្រុក ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយចូលរួមរក្សាអនាម័យ អោយបានគ្រប់គ្នា និងត្រូវអនុវត្តន៍តាមវិធានការ៣ការពារ និង៣កុំដែលប្រមុខរាជរដ្ឋភិបាលបានដាក់ចុះដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកុវីដ១៩ ដែលកំពុងយាយី ក្នុងសហគមនិងមនុស្សគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសទៀតផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *