ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅតាមគោលដៅនីមួយៗ របស់ខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន០៣ករណី ។ ចំណែកឯរដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះបិទខ្ទប់ធនាគារកាណាឌីយ៉ា រយ:ពេល១៤ថ្ងៃផងដែរ ដោយគិតចាប់ពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្រោយពេលរកឃើញបុគ្គលិកម្នាក់ មានវិជ្ជមានជំងឺដ៏កាចសាហាវនេះ ។
ប្រភពព័ត៌មាននៅក្នុងលិខិត បានបន្តទៀតថា ៖ អ្នកកើតជំងឺកូវីដ ១៩ ដែលក្រុមគ្រូពេទ្យរកឃើញទាំង០៣នាក់ មានអត្តសញ្ញាណដូចខាងក្រោម ៖
ទី១. ឈ្មោះ កែវ ចាន់ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន អ្នកដំណើរមកពីខេត្តកណ្តាល ទី២. ឈ្មោះ តឿម អូន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិល្បើក ឃុំរុន ស្រុកពួក ខេត្តសៀមរាប ពលករមកពីប្រទេសថៃ និងទី៣. ឈ្មោះ ឈិន លីង (Chen Ling) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិនធ្វើដំណើរមកពីខេត្តព្រះសីហនុ ។
រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលធ្លាប់ប្រាស្រ័យទាកទងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតជំងឺកូវីដ ១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើស្ថិតក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ។ អាជ្ញាធរខេត្តក៏អំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «(៣ការពារ) គឺពាក់ម៉ាសនៅគ្រប់ទីសាធារណ: លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ធនាគារកាណាឌីយ៉ា មួយកន្លែង ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន ខេត្តប៉ៃលិន ត្រូវបានរដ្ឋបាលក្រុងដឹកនាំកម្លាំងចុះបិទខ្ទប់ (ធ្វើចត្តាឡីស័ក) រយ:ពេល១៤ថ្ងៃដែរ ដោយគិតចាប់ពីថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែរកឃើញបុគ្គលិកធ្វើការនៅក្នុងធនាគារនេះម្នាក់មានវិជ្ជមានជំងឺកូវីដ ១៩ ។ លោកបន្តទៀតថា ត្រូវឱ្យបុគ្គលិ កទាំងអស់របស់ធនាគារ ធ្វើការតាមដានសុខភាពរបស់ខ្លួន ឱ្យបានដិតដល់ បើមានករណីមិនស្រួលខ្លួន ត្រូវប្រញាប់ទៅពិនិត្យសុខភាព ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ៕ ដោយ ៖ នីយ៉ា

