ព្រះវិហារៈរដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៥ខែកក្តដាឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីការចូលកាន់មុខតំណែងនឹងបំពេញការងារអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារ។ពិធីនេះស្ថិតក្រោម អធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួម អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពចំណុះខេត្តទាំងអស់ផងដែរ។
ឯកឧត្តម យ៉ុង គឹមហ៊ាន ត្រូវបានប្រមុខរាជរដ្ឋាភិបាលជឿទំនុកចិត្តបាន តែងតាំង ជាអភិបាលរងខេត្ត ជំនួស ឯកឧត្តម គោ ស៊ុំប៊ុនសឿត អតីត ជាអភិបាលនៃគណៈ អភិបាលរងខេត្តព្រះវិហារ ដែលនឹងត្រូវបញ្ជប់អាណត្តិរយះពេល៨ឆ្នាំ ជាអភិបាល រងនៃគណអភិបាលខេត្តព្រះវិហារ ដែលត្រូវនឹង ផ្លាស់ប្តូរទៅកាន់មុខតំណែងជាអភិបាលរង ខេត្តប៉ៃលិន ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តបានថ្លែង នៅមនោសញ្ចេតនា រីករាយចូលរួមអបអរសាទរចំពោះឯកឧត្តម យ៉ុង គឹមហ៊ាន ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារនាពេលនេះ។ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត ក៏បានធ្វើកាផ្តាំផ្ញើរដាសទឿន ដល់ឯកឧត្តម ដែលនិង ត្រូវទទួលមុខតំណែងជាអភិបាលរង ខេត្ត ថ្មីធ្វើយ៉ាងណាគោរពរដ្ឋធម្មនុញច្បាប់នឹងលិខិត បទដ្ឋានគតិយុទ្ធជាធរមានរបស់រាជ រដ្ឋាភិបាលនិងក្រសួងមហាផ្ទៃក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលព្រមទាំងក្រសួងស្ថាប័នពាក់ពន័្ធទាំងអស់ផងដែររក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក៏ដូចក្នុងជួរគណអភិបាល ក្រុមប្រឹក្សានឹងមន្ត្រីក្រោមឪវាទរបស់រដ្ឋបាលខេត្ត។
ត្រូវបំពេញការងាដោយយកចិត្តទុកដាក់នឹងត្រូវទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវចេះចូលរួមសហការជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាស្ថាប័ន ជំនាញពាក់ពន្វ័ដើម្បីអនុវត្តន៏នូវ កម្មវិធីការងារបស់រាជរដ្ឋាភិបាលក្នុងទិសដៅបំរើផលប្រយោជន៏ប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕ដោ សេង ពិសិដ្ឋ

