អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធនិងប្រធាននាយកដ្ឋានផ្លូវថ្នល់របស់ក្រសួង សាធារណះការនិងដឹកជញ្ជូនចុះត្រួតពិនិត្យការងាសំណង់រូបសំណាកឆ្នាំរង្វង់មូលផ្លូវវៀងក្រុងនិងដាំដើមឈើលម្អទ្រូងផ្លូវជាតិលេខ៥ដែលកំពង់សាងសង

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១៥កក្កដា២០២១នេះអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធនិងលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់និងជាប្រធានគម្រោងផ្លូវ ជាតិលេខ៥របស់ក្រសួងសាធារណះការនិងដឹកជញ្ជូនបានចុះត្រួតពិនិត្យការងាសំណង់រូបសំណាកឆ្នាំដីនៅរង្វង់មូលផ្លូវវៀងក្រុងនិងរចនាបទសួនច្បារបរិវេណឆ្នាំងដីនិងបន្តបង្ហូសដាក់ដាំដើមឈើលម្អទ្រូងផ្លូវជាតិលេខ៥ដែលកំពង់សាងសងថ្មីជាផ្លូវអាស៊ានដោយមានការចូលរូមពីលោកជំទាវអភិបាលរងខេត្តនិងអស់លោកប្រធានមន្ទីជុំវិញខេត្តចូលរួមផងដែរ ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ថាផ្លូវជាតិលេខ៥ដែលកំពង់និងសាងសង់នេះគឺជាផ្លូវអាស៊ានដែលមានអត្ថប្រយោជន៍ធំលើវិស័យដឹកជញ្ជូនដែលតភ្ជាប់ពីទីក្រុងបាងកកប្រទេសថៃឆ្លងកាត់ទីក្រុងហូជីមុញឆ្ពោះទៅប្រទេសចិននិងជាផ្លូងដ៍សំខាន់លើផ្នែកសេដ្ឋកិច្ចប្រទេសជាតិកម្ពុជានិងប្រទេសស៊ានផងដែរ ។

ឯកឧត្តមបានបន្តថាផ្លូវជាតិលេខ 5 នេះត្រូវបានសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែនសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវនៅក្នុងឆ្នាំ២០១៨ហើយផ្លូវនេះត្រូវបានគ្រោងនិងបញ្ចប់នៅចុងឆ្នាំ២០២២ផ្លូវជាតិលេខ៥នេះចេញពីស្ពានព្រែកក្តាមបន្តរហូតដល់ព្រុំប្រទល់ខេត្តពោធិ៍សាត់មានប្រវែង135គីឡូម៉ែត្រហើយផ្លូវនេះវៀងពីកន្លែងគឺឧត្តុង្គនិងក្រុងកំពង់ឆ្នាំងដែលអាចកាត់បន្ថយការកកស្ទះនិងចំណាយពេលវេលាបានរហ័សនិងមានការអភិវឌ្ឍតាមផ្លូវនេះផងដែរ ។

ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងទៀតថានៅលើទ្រូងផ្លូវគេបានដាក់ដាំដើមត្របែកព្រៃនិងនៅតាមអមសងខាងចំណីផ្លូវគឺមានដាំដើមក្ងោករហូតដើម្បីជៀសវែងការរុំលោភបំពានយកចំណីផ្លូវពីប្រជាពលរដ្ឋដែលកន្លងមករាជរដ្ឋាភិបាលបានធ្វើការដោះដូរជូនបងប្អូនប្រជាពលរដ្ឋរួចអស់ហើយ ។

ជាវិធានការទាំងក្រសួងសាធារណៈការដូចជាគម្រោងរបស់ជប៉ុនទី 1 គាត់ដាំដើមឈើនៅតាមដីចំណីផ្លូវទាំងអស់ហើយទី 2 គឺការពារដីចំណីផ្លូវដើម្បីជៀសវាងបងប្អូនប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធហើយនៅពេលខាងមុខនេះលោកនិងចេញសេចក្តីណែនាំតាមដងផ្លូវទាំងអស់កុំអោយរុំលោភយកដីចំណីផ្លូវក្នុងឲ្យអាជ្ញាធរភូមិឃុំថែរក្សាដើមឈើព្រោះកន្លងមកដាំរួចហើយវាងាប់អស់តែលើកនេះយើងថែរក្សាតាមដងផ្លូវមិនថាតែកន្លែងយើងទេគឺតាមដងផ្លូ វជាតិលេខ៥ទាំងអស់លោកសង្ឃឹមថាដើមផ្កាត្របែកព្រៃនិងដើមក្រង៉ោកតាមដងផ្លូវនេះនិងលើកមុខមាត់សោភ័ណភាពតាមខេត្តនីមួយផងដែរ ។

នៅបញ្ចប់ពិធីក្រុមការងារទាំងអស់គ្នាបានដាក់ដាំដើមផ្កាត្របែកព្រៃលម្អតាមផ្លូវអាស៊ានវៀងក្រុងនិងទុកជាអនុស្សាវរីយ៍ក្នុងខេត្តកំពង់ឆ្នាំងនេះផងដែង ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *