សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពងឆ្នាំងស្តីពីមរណះភាពជនជាតិខ្មែរស្រីប្រុស២នាក់ជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្ត

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី១៥កក្កដា២០២១ដែលទទួលបាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពងឆ្នាំងស្តីពីមរណះភាពជនជាតិខ្មែរស្រីប្រុស២នាក់ទៀតហើយជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តករណីនេះដែលជាក្តីព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងកូនជូនដំណឹងដល់សាធារណជនទាំងអស់អោយបានជ្រាបថាជនជាតិខ្មែរប្រុសស្រីចំនួន 2 នាក់ដែលមានឈ្មោះ ឡាចសារ៉ន ភេទប្រុសអាយុ 62 ឆ្នាំរស់នៅក្នុងភូមិគោកបន្ទាយ.ឃុំគោកបន្ទាយ.ស្រុករលាផ្អៀរ.ខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 29 មិថុនា 2021 នៅវេលាម៉ោង 11 និង 00 នាទីដើរអាការហត់ដង្ហក់.ឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនិងវិជ្ជមានកូវីត19 ហើយក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលទៅតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី 15 កក្កដា 2021 វេលាម៉ោង 7និង00 នាទី។

ដោយឡែកស្ត្រីម្នាក់ទៀតឈ្មោះ គង់ដារ៉ានី.ភេទស្រីអាយុ 67 ឆ្នាំរស់នៅក្នុងភូមិទី 8 សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 11 កក្កដា 2021នៅវេលាម៉ោង 11 និង 20 នាទីដល់អាការៈហាត់ដង្ហក់ឡេះឡះខ្លាំងនិងត្រជាក់ចុងដៃជើងមានវិជ្ជមានកូវីដ19 ដែលក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេកបើទោះបីជាក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺនឹងបានមរណៈភាពនៅថ្ងៃទី 15 កក្កដា 2021 វាម៉ោង 10 និង00 នាទីផងដែរ។

ក្នុងនោះការសន្និដ្ឋានរបស់គ្រូពេទ្យឈ្មោះឡុចសារ៉ន និង គង់ដារ៉ានី អ្នកទាំងពីរបានទទួលមរណភាពដោយជំងឺរលាកសួតធ្ងន់ធ្ងរបណ្ដាលមកពីជម្ងឺកូវីដ 19 ។

ករណីខាងលើនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមចំណែកធ្វើការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 ទាំងអស់គ្នា ។សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 13 និង14 កក្កដា 2020 រដ្ឋបាលខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័សចំនួន 63 នាក់ក្នុងនោះស្ត្រី 33នាក់ផងដែរ ៕ សុក្ខារិន

 

Leave a Reply

Your email address will not be published. Required fields are marked *