សមត្ថកិច្ចចម្រុះរបស់ខេត្តពោធិសាត់បន្តចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លេនៅក្នុងរដូវបិទនេសាទ

ខេត្តពោធិ៍សាត់ :ថ្ងៃទី១៤ និង១៥ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ រួមនិងមធ្យោបាយដោយកាណូតជាច្រើនគ្រឿងបែងចែកជាក្រុម បានបន្តចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទដែលក្រុមជនល្មើសនៅតែបន្តលួចលាក់ដាក់បង្កប់នៅតាមវាលស្មៅស្មងបន្លំភ្នែកសមត្ថកិច្ច ។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបផបទល្មើសនរសាទខាងលើនេះ ដោយបានធ្វើការរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំង)ដែលជាវត្ថុតាងអស់ជាច្រើន ។

សេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចចុះផ្ទាល់បានឲ្យដឹងថា ក្រុមទី-១ បានចុះត្រួតពិនិត្យ និងបង្រ្កាបត្រង់ចំណុចចារុះ និងកោះគ្របបាយ ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងស្បៃមុង)ចំនួន១០ខ្សែ ស្មើនឹងប្រវែងចំនួន១.៥០០ម៉ែត្រ លូកងស្បៃមុងចំនួន១១មាត់ បង្គោលចំរឹងចំនួន៥៣០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបវិញ។

សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា ដោយឡែកៈ ក្រុមទី-២ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផលរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង(របាំងស្បៃមុង និងរបាំងសាច់អួន)ចំនួន៣៥ខ្សែ ស្មើនឹងប្រវែងចំនួន៣.៣០០ម៉ែត្រ បង្គោលចំរឹងចំនួន១.២០០ដើម ថែមទាំងចាក់លែងត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។

នៅថ្ងៃទី១៥កក្កដា២០២១ម្សិលមិញនេះសមត្ថកិច្ចផ្នែលរដ្ឋបាលជលផលក្រគដែលដឹកនាំដោយលោក ភុនសុវណ្ណា រួមគ្នាសហការនិងសង្កាត់រដ្ឋបាលជលផលកម្លាំងនគបាលយោធាបានបន្តរុករកនៅចំណុចព្រែកកំពងើគុជរហូតដល់ជ្រោយខ្សុំស្ថិតក្នុងភូមិចារុះឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិ៍សាត់ដោយធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនចំនួន៤ខ្សែប្រវែង៤៥០ម៉ែត្រក្បាលបរចាប់ត្រីចំនួន៤គ្រឿងនិងរបាំងស្បៃមុង១៩ខ្សែប្រវែង៩៥០ម៉ែត្រនិងលូកងស្បៃមុងចាប់យកកូនត្រីល្អិតៗ២៥មាត់បង្គោល៣០០ដើមនិងបានចាក់លែងត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។

នៅក្នុងករណីបង្ក្រាបបទល្មើសនេសាទរយះពេល២ថ្ងៃនេះសមត្ថកិច្ចបង្ក្រាបនិងធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទដែលក្រុមជនល្មើសដាក់បង្កប់ក្នុងព្រៃនិងវាលស្មៅដើម្បីបន្លំភ្នែកសមត្ថកិច្ចគេមិនមានបានឃាត់ខ្លួនជនសង្សយ័ណាម្នាក់ពាក់ពន្ធ័និងបទល្មើសនេសាទនោះឡើយដោយជនល្មើសដឹងខ្លួនមុនបានគេចខ្លួនបាត់ ។

នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់លោក.ភុំវិមល់.តែងតែអំពាវនាវម្ដងហើយម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទតាមទន្លេសូមកុំធ្វើការនេសាទដោយឧបករណ៍ល្មើសច្បាប់នៅក្នុងរដូវហាមឃាត់និងកាប់បំផ្លាញព្រៃឈើដែលជាជម្រកត្រីពងកូនដែលផ្ទុយពីច្បាប់ជលផល៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *