លោកជំទាវម៉ែន ផល្លី និងលោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តនាំយកថវិកាចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក លឹម កុសល

ខេត្តពោធិ៍សាត់:នៅរសៀលថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០១ ម្សិលមិញនេះលោកជំទាវម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក លឹម កុសល មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលនៃអធិការដ្ឋាននគរបាល ស្រុកកណ្តៀង ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញការងារស្តីពីការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩នៅចំណុចផ្សារក្បាលហុងស្ថិតក្នុងឃុំវាលស្រុកកណ្តៀងខេត្តពោធិ៍សាត់។

នៅក្នុងពិធីនោះដែរលោកជំទាវ ម៉ែន ផល្លី និងលោកឧត្តមសេនីយទោ ស ថេង បានប្រគល់ថវិកាចំនួន៤,៧៥០,០០០រៀល និងអង្ករ មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ដែលបានមកពីការឧបត្ថម្ភរបស់ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ កងកម្លាំងនគរបាលខេត្តពោធិ៍សាត់និងសប្បុរសជន ជូនដល់ភរិយានៃសពលោកអនុសេនីយ៍ឯក លឹម កុសល ដើម្បីឧបត្ថម្ភក្នុងកម្មវិធីបុណ្យនៅក្នុងវត្តបន្ទាយដីស្ថិតនៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់និងខេត្តពោធិ៍សាត់ ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះផងដែរលោកជំទាវអភិបាលរងខេត្តនិងលោកឧត្តមសេនីយ៍ស្នងការ ព្រមទាំងកងកម្លាំងទាំងអស់បានចូលរួមសំដែងនូវមរណ:ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងចូលរួមសោកស្តាយបំផុតចំពោះការបាត់បង់រូបលោកអនុសេនីយ៍ឯក លឹម កុសល ដែលកន្លងមកលោកបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិបានល្អប្រសើរ៕ដោយ សុក្ខារិន

 

Leave a Reply

Your email address will not be published. Required fields are marked *