ខេត្តកំពង់ឆ្នាំង:មនុស្សម្នាក់បានឡើងលើបង្គោលតខ្សែភ្លើងខ្លួនឯងខុសបច្ចេកទេសបណ្តាលអោយឆក់ស្លាប់ម្នាក់ភ្លាមៗ ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីថ្ងៃទី១៥កក្កដា២០២១ម្សិលមិញនៅចំណុចសួនរង្វង់មូលទូក ដែលស្ថិតនៅក្នុងភូមិទី៤សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។
អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក.ឆាយខេមរត្ន.បានអោយដឹងថាពិតជាកើតមាន ករណី(ឆក់ខ្សែភ្លើង)បង្ករឡើងដោយខ្លួនឯង ដោយឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេស ។
អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក.ឆាយខេមរត្ន.បានអោយដឹងថាជនរងគ្រោះឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មុខរបរជាបុគ្គលិកក្រុមហ៊ុន(វិសាន់អេឡិចទ្រិចស៊ីធី)ដោយឡើងតខ្សែភ្លើងដែលបង្កឡើងដោយខ្លួនឯងដោយឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេសគ្រាដែលមេឃចង់រកភ្លៀង ។
ក្រោយពេលកើតហេតុ ក្រុមការងារជំនាញបច្ចេកទេស(ខេត្ត,ក្រុង)បានចុះពិនិត្យកន្លែងកើតហេតុ គឺសពជនរងគ្រោះពិតជាបានស្លាប់ដោយសារការឆក់ខ្សែភ្លើងប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅអោយសាច់ញាតិដើម្បីនាំយកទៅធ្វើពិធីបុណ្យតាមប្រពៃណីផងដែរ ៕ សុក្ខារិន

