អាជ្ញាធរខេត្តព្រះវិហារសម្រេចបិទខ្ទប់ភូមិចំនួន២និងផ្សាមួយកន្លែងដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ១៩ក្នុងក្រុងព្រះវិហារ

ព្រះវិហារៈ ដោយមានការឆ្លងរីរាលដាលជម្ងឺកូវិដ១៩ អាជ្ញាធរខេត្តព្រះវិហារ សម្រេចបិទខ្ទប់ ភូមិចំនួន២គឺភូមិគោកបេងខាងត្បូង និងភូមិភារកិច្ចខាងកើត (ត្រង់ចំណុចខាងកើតផ្លូវ ជាតិ លេខ៦២)និងផ្សាកំពង់ប្រណាកក្នុងរយៈពេល១៤ថ្ងៃក្នុងគោលបំណងធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩ក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ រហូតដល់មានការចេញ សេចក្ដីសម្រេចសារជាថ្មី។

ក្នុងការបិទខ្ទប់នូវភូមិចំនួន២និងផ្សា១នោះដែរ អាជ្ញាធរខេត្តព្រះវិហារ និងចេញសេចក្ដី ប្រកាសព័ត៌មានស្ដីអំពី ការធ្វើតេស្តរហ័សរកមេរោគជម្ងឺកូវិដ១៩ ជូនអាជីវករ លក់ដូរក្នុង ផ្សាកំពង់ប្រណាក និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល រឺអ្នកសង្ស័យប៉ះពាល់ជាមួយ អ្នកកូវិដ១៩ ដែលស្ថិតនៅក្នុងបរិវេណចំណតរថយន្តរឺ បេនឡាន  ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចាប់ពីម៉ោង៨/៣០នាទីព្រឹកថ្ងៃ ទី១៧ ខែកក្ដដា ឆ្នាំ២០២១នះតទៅ។ អាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនជាអាជីវករ និងអ្នក ពាក់ព័ន្ធមកចូលរួមយកសំណាកតេស្តរហ័សឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់ ការឆ្លង រាលដាលជម្ងឺកូវិដ១៩ក្នុងសហគមន៍ខេត្តព្រះវិហារ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល និងវិធាន ការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីខ្ពស់ទទួលខុសត្រូវផងដែរ៕ដោយ សេង ពិសិដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *