ខេត្តពោធិ៍សាត់ :រយះពេលពីថ្ងៃទី១៥និង១៦ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញកម្លាំងសមត្ថកិច្ចចម្រុះរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ជាច្រើននាក់រួមនិងមាននគបាលយោធានិងមធ្យោបាយដោយកាណូតជាច្រើនគ្រឿងបែងចែកជាក្រុបានបន្តចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទដែលក្រុមជនល្មើសនៅតែបន្តមលួចលាក់ដាក់បង្កប់នៅតាមវាលស្មៅស្មងបន្លំភ្នែកសមត្ថកិច្ច ។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបផបទល្មើសនរសាទខាងលើនេះ ដោយបានធ្វើការរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំង)ដែលជាវត្ថុតាងអស់ជាច្រើន ។ សេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចចុះផ្ទាល់បានឲ្យដឹងថា នៅតែបន្តចុះបង្ក្រាបបទល្មើសបន្តបន្ទប់ជាក់ស្តែងធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ស្ទាក់ចាប់ត្រីរបាំងសាច់អួននិងរបាំងស្បៃមុង ។សេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះបានអោយដឹងថាក្រុមទី១បានចុះត្រួតពិនិត្យ និងបង្រ្កាបត្រង់ចំណុចកំពង់គុជនិងជ្រោយក្សុំ ដែលស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិសាត់ជា លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងសាចើអួនចំនួន៤ខ្សែប្រវែង៤៥០ម៉ែត្រក្បាលបរ៤គ្រឿងនិងរបាំងស្បៃមុង១៩ខ្សែប្រវែង៩៥០ម៉ែត្រលូកង២៥មាត់បង្គោលចម្រឹង៣០០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបវិញ។ សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា ដោយឡែកៈ ក្រុមទី-២ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុចកន្លុងសង្ក្រងស្ថិតនៅឃុំកំពង់គោ ស្រុកក្រគរនិងចំណុចព្រែកសាឡិតស្ថិតនៅភូមិ.ឃុំ.រាំងទិលស្រុកកណ្តៀងខេត្តពោធិសាត់ដែល ជាលទ្ធផលរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង របាំងសាច់អួន៨ខ្សែរប្រវែង១៨០០ម៉ែត្រក្បាលបរ៤គ្រឿងនិងរបាំងស្បៃមុង១៧ខ្សែប្រវែងចំនួន១៤០០ម៉ែត្រ លូកងចាប់ត្រី៣២មាត់បង្គោលចម្រឹង៨៥០ដើមនិងបានចាក់លែងត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។
នៅក្នុងករណីបង្ក្រាបបទល្មើសនេសាទរយះពេលកន្លងមកនេះសមត្ថកិច្ចបង្ក្រាបនិងធ្វើការរុះរើបំផ្លាញចោលឧបករណ៍នេសាទដែលក្រុមជនល្មើសលួចដាក់បង្កប់ក្នុងព្រៃនិងវាលស្មៅនិងស្ទឹងដើម្បីបន្លំភ្នែកសមត្ថកិច្ចហើយគេមិនបានឃាត់ខ្លួនជនសង្សយ័ណាម្នាក់ពាក់ពន្ធ័និងបទល្មើសនេសាទនោះឡើយដោយជនល្មើសដឹងខ្លួនមុនហើយបានគេចខ្លួនបាត់ ។នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក.ភុំវិមល់.បានអោយដឹងថាការបង្ក្រាបបទល្មើសនេសាទធ្វើឡើងជាប្រចាំដូចភ្លៀងរលឹមធ្វើយ៉ាងណាអោយបទល្មើសនេសាទមានការថយចុះផងដែរ ។នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបញ្ជាក់បន្ថែមទៀតថាកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះលោកតែងតែធ្វើការអំពាវនាវម្ដងហើយម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទតាមទន្លេស្ទឹងបឹងបួរសូមកុំធ្វើការនេសាទដោយឧបករណ៍ល្មើសច្បាប់នៅក្នុងរដូវហាមឃាត់ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូនផ្ទុយពីច្បាប់ជលផលដែលបង្កឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរនិងរក្សានិរន្តរភាពពូជត្រីទុកសម្រាប់កូនចៅជំនាន់ក្រោយ៕ សុក្ខារិន

