ខេត្តកំពង់ឆ្នាំង :ផ្ទះឈើ១ខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចអស់គ្មានសល់គ្រាដែលម្ចាស់ផ្ទះមិននៅ ដោយសារឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះដលើកន្លែងកើតហេតុឲ្យដឹងថា ផ្ទះដែលត្រូវអគិ្គភ័យឆេះនេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកបរិបូរណ៍បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញផ្ទះរបស់ឈ្មោះ តឹក គឹមឡាយ មានផ្សែងចេញហុចចេញខ្មួលខ្មាញ់ឡើងទៅលើ គ្រាដែលម្ចាស់មិននៅប្តីចេញទៅច្រូតស្មៅគោប្រពន្ធទៅចងគោម្ចាស់មិនដឹងដែលធ្វើឲ្យប្រជាពលរដ្ឋនៅជិតសងខាងបាននាំគ្នាស្រែកឆោឡោឡើងនិងជួយពន្លត់ ព្រមទាំងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យស្រុកបរិបូរណ៍មកជួញបាញ់ទឹកពន្លត់ ភ្លាមៗដែរតែមិនអាចជួយទាន់ បណ្តាលឲ្យភ្លើងឆេះសន្ធោសន្ធៅតែម្តង ។
នៅក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះ បង្កឲ្យរងការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុងតែមិនបង្កអោយមានរងគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះឡើយ ។នៅពេលនោះដែររថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ៕ដោយ សុក្ខារិន

